គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ភីលេម៉ូន 1:18-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. បើ​គាត់​បាន​ធ្វើ​អ្វី​ខុស‌ឆ្គង​នឹង​អ្នក ឬ​ជំពាក់​អ្នក នោះ​ត្រូវ​គិត​លើ​ខ្ញុំ​វិញ

19. ប៉ុល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្លួន​ថា ខ្ញុំ​នឹង​សង​អ្នក តែ​ដែល​អ្នក​ជំពាក់​ខ្ញុំ ទាំង​ខ្លួន​អ្នក​ផង នោះ​មិន​ថា​ទេ

20. អើ ប្អូន​អើយ សូម​ឲ្យ​ខ្ញុំ​បាន​ផល​នេះ​អំពី​អ្នក​ក្នុង​ព្រះ‌អម្ចាស់ សូម​លំហែ​ចិត្ត​ខ្ញុំ​ក្នុង​ព្រះ‌គ្រីស្ទ​ផង។

21. ខ្ញុំ​បាន​សរសេរ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក ដោយ​មាន​ចិត្ត​ជឿ​ថា អ្នក​នឹង​ស្តាប់​តាម​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​ជាក់​ថា អ្នក​នឹង​ធ្វើ​លើស​អំពី​សេចក្តី​ដែល​ខ្ញុំ​សូម​នេះ​ទៅ​ទៀត។

22. សូម​រៀប​កន្លែង​ឲ្យ​ខ្ញុំ​បាន​នៅ​ផង ដ្បិត​ខ្ញុំ​សង្ឃឹម​ថា ព្រះ​ទ្រង់​នឹង​ប្រគល់​ខ្ញុំ​មក​ឯ​អ្នក​វិញ ដោយ​អ្នក​អធិស្ឋាន​ឲ្យ​ខ្ញុំ​ផង។

23. អ្នក​អេប៉ា‌ប្រាស ជា​អ្នក​ជាប់​គុក​ជា​១​នឹង​ខ្ញុំ ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ​យេស៊ូវ គាត់​ជំរាប​សួរ​មក​អ្នក​ដែរ

24. ព្រម​ទាំង​អ្នក​ម៉ាកុស អ្នក​អើរី‌ស្តាក អ្នក​ដេម៉ាស និង​អ្នក​លូកា ជា​គូ‌កន​ធ្វើ​ការ​ជា​១​នឹង​ខ្ញុំ គេ​ក៏​សូម​ជំរាប​សួរ​មក​អ្នក​ផង។

25. សូម​ឲ្យ​វិញ្ញាណ​អ្នក បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង អាម៉ែន។:៚

សូមអានជំពូកពេញលេញ ភីលេម៉ូន 1