គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ភីលេម៉ូន 1:11-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ពី​ដើម​ជា​អ្នក​គ្មាន​ប្រយោជន៍​ដល់​អ្នក​ទេ តែ​ឥឡូវ​នេះ មាន​ប្រយោជន៍​ដល់​ទាំង​អ្នក និង​ខ្ញុំ​ផង ខ្ញុំ​ចាត់​គាត់​មក​ឯ​អ្នក​វិញ

12. សូម​អ្នក​ទទួល​គាត់​ចុះ ព្រោះ​ជា​ដួង​ចិត្ត​របស់​ខ្ញុំ​ហើយ

13. ខ្ញុំ​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​នឹង​ខ្ញុំ​ណាស់ ដើម្បី​ឲ្យ​គាត់​បំរើ​ខ្ញុំ​ជំនួស​អ្នក ដែល​ខ្ញុំ​នៅ​ជាប់​ចំណង ដោយ​ព្រោះ​ដំណឹង​ល្អ

14. តែ​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ទេ លើក​តែ​អ្នក​យល់​ព្រម​ដែរ ដើម្បី​កុំ​ឲ្យ​អ្នក​ធ្វើ​គុណ​ទាំង​បង្ខំ​ឡើយ គឺ​ចង់​ឲ្យ​បាន​ធ្វើ​ដោយ​ស្ម័គ្រ​ចិត្ត​វិញ

15. ដ្បិត​ប្រហែល​ជា​ដោយ​ហេតុ​នោះ បាន​ជា​គាត់​ឃ្លាត​ចេញ​ពី​អ្នក​ទៅ​ជា​យូរ​បន្តិច ដើម្បី​ឲ្យ​អ្នក​បាន​គាត់​វិញ ឲ្យ​នៅ​ជាប់​ជា​ដរាប​ទៅ

16. តែ​មិន​មែន​ដូច​ជា​បាវ​បំរើ​ទៀត​ឡើយ គឺ​លើស​ជាង​បាវ​បំរើ​ទៅ​ទៀត ទុក​ដូច​ជា​ប្អូន​ស្ងួនភ្ងា​វិញ គឺ​ដល់​ខ្ញុំ​ជា​ដើម ហើយ​ដល់​អ្នក តើ​លើស​ជាង​យ៉ាង​ណា​ទៅ ទាំង​ខាង​សាច់​ឈាម និង​ក្នុង​ព្រះ‌អម្ចាស់​ផង

17. ដូច្នេះ បើ​អ្នក​រាប់​ខ្ញុំ​ទុក​ជា​គូ‌កន នោះ​ចូរ​ទទួល​គាត់​ទុក​ដូច​ជា​ខ្លួន​ខ្ញុំ​ចុះ

18. បើ​គាត់​បាន​ធ្វើ​អ្វី​ខុស‌ឆ្គង​នឹង​អ្នក ឬ​ជំពាក់​អ្នក នោះ​ត្រូវ​គិត​លើ​ខ្ញុំ​វិញ

19. ប៉ុល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្លួន​ថា ខ្ញុំ​នឹង​សង​អ្នក តែ​ដែល​អ្នក​ជំពាក់​ខ្ញុំ ទាំង​ខ្លួន​អ្នក​ផង នោះ​មិន​ថា​ទេ

20. អើ ប្អូន​អើយ សូម​ឲ្យ​ខ្ញុំ​បាន​ផល​នេះ​អំពី​អ្នក​ក្នុង​ព្រះ‌អម្ចាស់ សូម​លំហែ​ចិត្ត​ខ្ញុំ​ក្នុង​ព្រះ‌គ្រីស្ទ​ផង។

21. ខ្ញុំ​បាន​សរសេរ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក ដោយ​មាន​ចិត្ត​ជឿ​ថា អ្នក​នឹង​ស្តាប់​តាម​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​ជាក់​ថា អ្នក​នឹង​ធ្វើ​លើស​អំពី​សេចក្តី​ដែល​ខ្ញុំ​សូម​នេះ​ទៅ​ទៀត។

សូមអានជំពូកពេញលេញ ភីលេម៉ូន 1