គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទីតុស 3:8-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ពាក្យ​នេះ​គួរ​ជឿ ហើយ​ខ្ញុំ​ចង់​បញ្ជាក់​អ្នក ពី​សេចក្តី​ទាំង​នេះ​ឲ្យ​ច្បាស់ ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​បាន​ជឿ​ដល់​ព្រះ បាន​ខំ​ប្រឹង​នឹង​ធ្វើ​ការ​ល្អ​អស់​ពី​ចិត្ត នោះ​ទើប​ល្អ ហើយ​មាន​ប្រយោជន៍​ដល់​មនុស្ស

9. ប៉ុន្តែ ចូរ​ចៀស​វាង​ពី​សេចក្តី​ដេញ​ដោល​យ៉ាង​ល្ងី‌ល្ងើ និង​ពី​រឿង​ពង្សាវតារ ហើយ​ពី​សេចក្តី​ឈ្លោះ​ប្រកែក និង​សេចក្តី​ជជែក​ពី​ក្រឹត្យ‌វិន័យ​ចេញ​ទៅ ដ្បិត​សេចក្តី​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ឥត​អំពើ​ទាំង​អស់

10. ឯ​មនុស្ស​ណា​ដែល​បង្កើត​បក្ស‌ពួក នោះ​ត្រូវ​កាត់​គេ​ចោល​ចេញ ក្នុង​ពេល​ក្រោយ​ដែល​ទូន្មាន​ប្រដៅ​គេ​ម្តង​ពីរ​ហើយ

11. ដោយ​ដឹង​ថា មនុស្ស​យ៉ាង​នោះ​ខូច​អស់​ហើយ ក៏​ចេះ​តែ​ធ្វើ​បាប ព្រម​ទាំង​កាត់​ទោស​ខ្លួន​គេ​ផង។

12. កាល​ណា​ខ្ញុំ​ចាត់​អ្នក​អើតេ‌ម៉ាស ឬ​អ្នក​ទី​ឃីកុស​មក​ឯ​អ្នក នោះ​ត្រូវ​ខំ​ប្រឹង​ទៅ​ឯ​ខ្ញុំ​នៅ​ក្រុង​នីកូ‌ប៉ូល​ផង ដ្បិត​ខ្ញុំ​បាន​សំរេច​នឹង​នៅ​ទី​នោះ ក្នុង​រដូវ​រងា​នេះ

13. ចូរ​ខំ​ជួយ​ដំណើរ​ឲ្យ​លោក​សេ‌ន៉ាស ជា​ស្មា​ក្តី និង​អ្នក​អ័ប៉ុឡូស ឲ្យ​បាន​ទៅ​ខាង​មុខ ដើម្បី​មិន​ឲ្យ​ខ្វះ​ខាត​អ្វី​ឡើយ

14. ហើយ​ត្រូវ​ឲ្យ​ពួក​យើង​ហាត់​ធ្វើ​ការ​ល្អ​ឲ្យ​អស់​ពី​ចិត្ត សំរាប់​បំពេញ​កិច្ច​ដែល​ខ្វះ​ខាត ដើម្បី​កុំ​ឲ្យ​គេ​នៅ​តែ​ឥត​ផល​ប្រយោជន៍​នោះ​ឡើយ។

សូមអានជំពូកពេញលេញ ទីតុស 3