គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទីតុស 2:4-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ដើម្បី​នឹង​បង្ហាត់​ដល់​ពួក​ស្ត្រី​ក្មេងៗ ឲ្យ​គេ​ស្រឡាញ់​ប្ដី និង​កូន​ខ្លួន

5. ឲ្យ​មាន​ចិត្ត​ធ្ងន់‌ធ្ងរ ហើយ​បរិសុទ្ធ ជា​អ្នក​រវល់​តែ​នឹង​ការ​នៅ​ផ្ទះ​ខ្លួន ហើយ​មាន​ចិត្ត​ល្អ និង​ចុះ​ចូល​ចំពោះ​ប្ដី ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ប្រមាថ​ដល់​ព្រះ‌បន្ទូល​បាន​ឡើយ។

6. ចូរ​ទូន្មាន​ពួក​បុរស ដែល​ក្មេង​ជាង បែប​ដូច្នោះ​ដែរ ឲ្យ​គេ​មាន​ចិត្ត​ធ្ងន់‌ធ្ងរ

7. ហើយ​ត្រូវ​ឲ្យ​អ្នក​សំដែង​ខ្លួន ទុក​ជា​គំរូ​ពី​ការ​ល្អ​គ្រប់​ជំពូក ទាំង​បង្រៀន​គេ កុំ​ឲ្យ​គេ​ប្រព្រឹត្ត​ខូច​អាក្រក់​ឡើយ តែ​ឲ្យ​មាន​ចិត្ត​នឹង‌ធឹង​វិញ

8. ព្រម​ទាំង​ពាក្យ​សំដី​ត្រឹម​ត្រូវ ដែល​រក​ចាប់​ទោស​មិន​បាន​ផង ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ទទឹង‌ទទែង​បាន​អៀន‌ខ្មាស ដោយ​គ្មាន​ហេតុ​នឹង​និយាយ​អាក្រក់​ពី​អ្នក​ឡើយ។

9. ចូរ​ឲ្យ​ពួក​បាវ​បំរើ​ចុះ​ចូល​នឹង​ចៅ‌ហ្វាយ​ខ្លួន ទាំង​ផ្គាប់​ចិត្ត​ក្នុង​គ្រប់​ការ​ទាំង​អស់ ឥត​ប្រកែក

10. ឥត​លួច​បំបាត់​ឡើយ ត្រូវ​សំដែង​ខ្លួន​ជា​ស្មោះ‌ត្រង់​ល្អ​គ្រប់​ជំពូក ដើម្បី​ឲ្យ​បាន​តាក់‌តែង​សេចក្តី​បង្រៀន​របស់​ព្រះ ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់។

11. ព្រះ‌គុណ​នៃ​ព្រះ ដែល​នាំ​សេចក្តី​សង្គ្រោះ​មក​ដល់​មនុស្ស​ទាំង‌ឡាយ បាន​លេច​មក​ហើយ

12. ទាំង​បង្ហាត់​បង្រៀន​យើង​រាល់​គ្នា ឲ្យ​លះ​ចោល​សេចក្តី​ទមិល​ល្មើស និង​សេចក្តី​ប៉ង‌ប្រាថ្នា​ក្នុង​លោក​នេះ ហើយ​ឲ្យ​រស់​នៅ​ក្នុង​សម័យ​នេះ ដោយ​សេចក្តី​ធ្ងន់‌ធ្ងរ សេចក្តី​សុចរិត ហើយ​ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​វិញ

13. ទាំង​រង់‌ចាំ​សេចក្តី​សង្ឃឹម​ដ៏​មាន​ពរ គឺ​ឲ្យ​បាន​ឃើញ​ដំណើរ​លេច​មក​នៃ​សិរី‌ល្អ​របស់​ព្រះ​ដ៏​ជា​ធំ និង​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង

សូមអានជំពូកពេញលេញ ទីតុស 2