គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទីតុស 2:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ចូរ​ឲ្យ​អ្នក​និយាយ​តែ​សេចក្តី​ណា ដែល​សំណំ​នឹង​សេចក្តី​បង្រៀន​ដ៏​ត្រឹម​ត្រូវ

2. ត្រូវ​ទូន្មាន​ឲ្យ​ពួក​ចាស់ៗ ដឹង​ខ្នាត មាន​ចិត្ត​នឹង‌ធឹង ហើយ​ធ្ងន់‌ធ្ងរ ឲ្យ​មាន​សេចក្តី​ជំនឿ សេចក្តី​ស្រឡាញ់ និង​សេចក្តី​ខ្ជាប់​ខ្ជួន​ដ៏​ត្រឹម​ត្រូវ​ផង

3. ឲ្យ​ពួក​ស្ត្រី​ចាស់ៗ បាន​បែប​ដូច​គ្នា ទាំង​ប្រព្រឹត្ត​បែប​គួរ​នឹង​ពួក​ស្ត្រី​បរិសុទ្ធ មិន​ត្រូវ​និយាយ​ដើម​គេ ឬ​ជាប់​ស្រា​ទំពាំង‌បាយ‌ជូរ​ឡើយ ត្រូវ​ខំ​បង្រៀន​សេចក្តី​ត្រឹម​ត្រូវ​វិញ

4. ដើម្បី​នឹង​បង្ហាត់​ដល់​ពួក​ស្ត្រី​ក្មេងៗ ឲ្យ​គេ​ស្រឡាញ់​ប្ដី និង​កូន​ខ្លួន

5. ឲ្យ​មាន​ចិត្ត​ធ្ងន់‌ធ្ងរ ហើយ​បរិសុទ្ធ ជា​អ្នក​រវល់​តែ​នឹង​ការ​នៅ​ផ្ទះ​ខ្លួន ហើយ​មាន​ចិត្ត​ល្អ និង​ចុះ​ចូល​ចំពោះ​ប្ដី ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ប្រមាថ​ដល់​ព្រះ‌បន្ទូល​បាន​ឡើយ។

6. ចូរ​ទូន្មាន​ពួក​បុរស ដែល​ក្មេង​ជាង បែប​ដូច្នោះ​ដែរ ឲ្យ​គេ​មាន​ចិត្ត​ធ្ងន់‌ធ្ងរ

7. ហើយ​ត្រូវ​ឲ្យ​អ្នក​សំដែង​ខ្លួន ទុក​ជា​គំរូ​ពី​ការ​ល្អ​គ្រប់​ជំពូក ទាំង​បង្រៀន​គេ កុំ​ឲ្យ​គេ​ប្រព្រឹត្ត​ខូច​អាក្រក់​ឡើយ តែ​ឲ្យ​មាន​ចិត្ត​នឹង‌ធឹង​វិញ

សូមអានជំពូកពេញលេញ ទីតុស 2