គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទីតុស 1:10-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ដ្បិត​មាន​មនុស្ស​ជា​ច្រើន គឺ​ក្នុង​ពួក​អ្នក​កាត់​ស្បែក​ជា​ដើម ដែល​រឹង‌រូស ជា​ពួក​អ្នក​ដែល​ពោល​ពាក្យ​ឥត​ប្រយោជន៍ ហើយ​បង្ខូច​គំនិត​មនុស្ស

11. ត្រូវ​តែ​បំបាត់​មាត់​គេ ដ្បិត​គេ​ផ្តួល​ពួក​អ្នក​ផ្ទះ​ទាំង​មូល ដោយ​បង្រៀន​សេចក្តី​ដែល​មិន​គួរ​គប្បី ឲ្យ​តែ​បាន​កំរៃ​ដ៏​លាមក

12. មាន​ពួក​គេ​ម្នាក់ គឺ​ជា​ហោរា​របស់​ផង​គេ​បាន​ថា ពួក​សាសន៍​ក្រេត​ចេះ​តែ​ភូត‌កុហក ជា​សត្វ​ព្រៃ​កំណាច ជា​ពួក​ល្មោភ​ហើយ​កំជិល

13. សេចក្តី​បន្ទាល់​នេះ​ត្រូវ​ណាស់ ដូច្នេះ ត្រូវ​រំឭក​ឲ្យ​គេ​ដឹង​ខ្លួន​ដោយ​តឹង‌រ៉ឹង ដើម្បី​ឲ្យ​គេ​មាន​សេចក្តី​ជំនឿ​ត្រឹម​ត្រូវ​វិញ

14. ឥត​ស្តាប់​តាម​រឿង​ទំនៀម​នៃ​សាសន៍​យូដា ឬ​តាម​សេចក្តី​បញ្ញត្ត​របស់​មនុស្ស ដែល​បែរ​ចេញ​ពី​សេចក្តី​ពិត​នោះ​ឡើយ

15. គ្រប់​ទាំង​អស់​ជា​ស្អាត​ដល់​អ្នក​ណា​ដែល​ស្អាត តែ​គ្មាន​អ្វី​ស្អាត​សោះ ដល់​ពួក​អ្នក​ដែល​ស្មោក‌គ្រោក ហើយ​មិន​ជឿ​វិញ​នោះ​ឡើយ គេ​ស្មោក‌គ្រោក​ទាំង​គំនិត ទាំង​បញ្ញា​ចិត្ត​ដែរ

16. គេ​ប្រកាន់​ថា គេ​ស្គាល់​ព្រះ តែ​កិរិយា​ប្រព្រឹត្ត​របស់​គេ​មិន​ព្រម​ស្គាល់​ព្រះ​ទេ ដ្បិត​គេ​ជា​មនុស្ស​គួរ​ខ្ពើម ហើយ​រឹង‌ចចេស គឺ​ជា​មនុស្ស​ឥត​ប្រយោជន៍​អ្វី​ដល់​ការ​ល្អ​ទាំង​អស់។

សូមអានជំពូកពេញលេញ ទីតុស 1