គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កូឡូស 3:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ដូច្នេះ បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​រស់​ឡើង​វិញ ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ នោះ​ចូរ​ស្វែង​រក​អស់​ទាំង​សេចក្តី ដែល​នៅ​ស្ថាន​លើ​វិញ ជា​ស្ថាន​ដែល​ព្រះ‌គ្រីស្ទ​គង់​ខាង​ស្តាំ​នៃ​ព្រះ

2. ចូរ​ផ្ចង់​ចិត្ត​ទៅ​ឯ​សេចក្តី​ទាំង​អស់​ដែល​នៅ​ខាង​លើ កុំ​ឲ្យ​ផ្ចង់​ទៅ​ឯ​សេចក្តី​ទាំង​ប៉ុន្មាន ដែល​នៅ​ផែនដី​ឡើយ

3. ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្លាប់​ហើយ ជីវិត​អ្នក​រាល់​គ្នា​ក៏​លាក់​ទុក​ក្នុង​ព្រះ ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ

4. កាល​ណា​ព្រះ‌គ្រីស្ទ​ដ៏​ជា​ជីវិត​នៃ​យើង បាន​លេច​មក នោះ​អ្នក​រាល់​គ្នា​នឹង​លេច​មក​ក្នុង​សិរី‌ល្អ ជា​មួយ​នឹង​ទ្រង់​ដែរ។

5. ដូច្នេះ ចូរ​សំឡាប់​និស្ស័យ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ផែនដី​នេះ​ចេញ គឺ​ជា​ការ​សហាយ‌ស្មន់​ស្មោក‌គ្រោក សំរើប​សំរាល ប៉ង‌ប្រាថ្នា​អាក្រក់ និង​សេចក្តី​លោភ ដែល​រាប់​ទុក​ដូច​ជា​ការ​ថ្វាយ‌បង្គំ​រូប​ព្រះ

6. គឺ​ដោយ​ហេតុ​សេចក្តី​ទាំង​នោះ បាន​ជា​សេចក្តី​ខ្ញាល់​របស់​ព្រះ​មក​លើ​ពួក​មនុស្ស​រឹង‌ចចេស

សូមអានជំពូកពេញលេញ កូឡូស 3