5. កាលអាន៉្នានាសបានឮពាក្យនោះ គាត់ក៏ដួលដាច់ខ្យល់ទៅ ហើយអស់អ្នកដែលឮនិយាយពីការនោះ ក៏កើតមានសេចក្ដីស្ញែងខ្លាច
6. នោះពួកកំឡោះៗក្រោកឡើង រុំខ្មោចយកទៅកប់
7. នៅគ្រាប្រហែលជា៣ម៉ោងក្រោយមកប្រពន្ធគាត់ក៏ចូលមក ឥតដឹងការដែលកើតមកនោះសោះ
8. ពេត្រុសសួរថា សូមប្រាប់ខ្ញុំ តើបានលក់ដីថ្លៃប៉ុណ្ណោះមែនឬ នាងឆ្លើយតបថា ចាស ពិតមែនហើយ
9. រួចពេត្រុសនិយាយថា ហេតុអ្វីបានជាព្រមព្រៀងគ្នា និងល្បងដល់ព្រះវិញ្ញាណនៃព្រះអម្ចាស់ដូច្នេះ មើល ពួកអ្នកដែលកប់ខ្មោចប្ដីអ្នក គេមកដល់មាត់ទ្វារហើយ គេនឹងសែងអ្នកយកទៅដែរ
10. នោះស្រាប់តែនាងដួលដាច់ខ្យល់១រំពេច នៅទៀបជើងពេត្រុសទៀត កាលពួកកំឡោះបានចូលមក ឃើញនាងស្លាប់ នោះក៏សែងយកទៅកប់ នៅជិតខ្មោចប្ដីទៅ
11. រួចពួកជំនុំទាំងប៉ុន្មាន និងអស់អ្នកណាដែលឮនិយាយពីការនោះ ក៏កើតមានសេចក្ដីស្ញែងខ្លាចទាំងអស់គ្នា។
12. មានទីសំគាល់ និងការអស្ចារ្យជាច្រើនទៀត ដែលកើតមកក្នុងពួកជំនុំ ដោយសារដៃពួកសាវក (គេបានស្រុះចិត្តទាំងអស់គ្នា និងនៅក្នុងបាំងសាចសាឡូម៉ូន
13. ឯអ្នកឯទៀត មិនហ៊ានចូលក្នុងពួកគេឡើយ តែប្រជាជនសរសើរដល់គេ