គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 26:3-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. គឺ​ពី​ព្រោះ​ទ្រង់​ជ្រាប​គ្រប់​ទាំង​ទំលាប់ និង​សេចក្ដី​ជជែក​របស់​ពួក​សាសន៍​យូដា​ជា​ដើម ដូច្នេះ ទូល‌បង្គំ​សូម​អង្វរ ឲ្យ​ព្រះ‌ករុណា​ទ្រង់​ព្រះ‌សណ្តាប់​ទូល‌បង្គំ ដោយ​អំណត់​សិន

4. ដ្បិត​ពួក​សាសន៍​យូដា​ទាំង​អស់​បាន​ស្គាល់​ចរិត​ដែល​ទូល‌បង្គំ​ប្រព្រឹត្ត តាំង​ពី​ក្មេង​មក​ហើយ ថា​ពី​ដើម​ទូល‌បង្គំ​នៅ​កណ្តាល​សាសន៍​នៃ​ទូល‌បង្គំ​នៅ​ក្រុង​យេរូ‌សាឡិម

5. ហើយ​បើ​គេ​ព្រម​ធ្វើ​បន្ទាល់ នោះ​មុខ​ជា​គេ​បាន​ស្គាល់​ទូល‌បង្គំ​ពី​ដើម​មក​ជា​ពិត​ថា ទូល‌បង្គំ​បាន​ប្រព្រឹត្ត​តាម​បក្ស‌ពួក​តឹង​រ៉ឹង​ជាង​គេ ក្នុង​សាសន៍​នៃ​ទូល‌បង្គំ គឺ​ជា​ពួក​ផារិ‌ស៊ី

6. ហើយ​ឥឡូវ ទូល‌បង្គំ​ជាប់​ជំនុំ‌ជំរះ​នេះ នោះ​គឺ​ដោយ​ព្រោះ​តែ​មាន​ចិត្ត​សង្ឃឹម​ដល់​សេចក្ដី​សន្យា ដែល​ព្រះ​ទ្រង់​បាន​តាំង​នឹង​ពួក​ឰយុកោ​ទូល‌បង្គំ

7. ដែល​ពូជ​អំបូរ​ទាំង​១២​ខំ​ប្រឹង​ប្រតិ‌បត្តិ​តាម​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​សង្ឃឹម​នឹង​បាន​សេចក្ដី​សន្យា​នោះ​ដែរ បពិត្រ​ព្រះ‌រាជា​អ័គ្រីប៉ា​អើយ គឺ​ដោយ​ព្រោះ​សេចក្ដី​សង្ឃឹម​នោះ​ឯង បាន​ជា​ពួក​សាសន៍​យូដា គេ​ចោទ​ប្រកាន់​ដល់​ទូល‌បង្គំ

8. ហេតុ​អ្វី​បាន​ជា​អស់​លោក​ទាំង‌ឡាយ​រាប់​សេចក្ដី ដែល​ព្រះ​ទ្រង់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ថា​ជា​សេចក្ដី​មិន​គួរ​ជឿ

សូមអានជំពូកពេញលេញ កិច្ចការ 26