5. កាលស៊ីឡាស និងធីម៉ូថេ បានចុះពីស្រុកម៉ាសេដូនមកដល់ហើយ នោះប៉ុលមានសេចក្ដីបង្ខំក្នុងចិត្ត ឲ្យផ្សាយព្រះបន្ទូល ក៏ធ្វើបន្ទាល់អស់ពីចិត្តដល់សាសន៍យូដាថា ព្រះយេស៊ូវជាព្រះគ្រីស្ទពិត
6. តែដោយព្រោះគេតាំងខ្លួនទាស់ទទឹង ហើយក៏ជេរប្រមាថផង បានជាប៉ុលរលាស់អាវខ្លួន និយាយថា ចូរឲ្យឈាមអ្នករាល់គ្នាធ្លាក់លើក្បាលអ្នករាល់គ្នាវិញចុះ ឯខ្ញុំៗ បរិសុទ្ធទេ អំណឹះទៅមុខ ខ្ញុំនឹងទៅឯសាសន៍ដទៃហើយ
7. គាត់ក៏ចេញពីទីនោះ ចូលទៅក្នុងផ្ទះម្នាក់ ឈ្មោះយូស្ទុស ជាអ្នកថ្វាយបង្គំព្រះ ដែលមានផ្ទះនៅជាប់នឹងសាលាប្រជុំ
8. ឯគ្រីសប៉ុស ជាមេសាលាប្រជុំ គាត់ជឿដល់ព្រះអម្ចាស់ ព្រមទាំងពួកគ្រួគាត់ទាំងអស់ដែរ ក៏មានពួកក្រុងកូរិនថូសបានស្តាប់ ហើយជឿជាច្រើន ទាំងទទួលបុណ្យជ្រមុជទឹកផង
9. វេលាយប់នោះ ព្រះអម្ចាស់មានព្រះបន្ទូលទៅប៉ុលក្នុងការជាក់ស្តែងថា កុំខ្លាចអ្វី ចូរសំដែងទៅ កុំនៅស្ងៀមឡើយ
10. ដ្បិតខ្ញុំនៅជាមួយនឹងអ្នកហើយ គ្មានអ្នកណានឹងប្រទូស្តដល់អ្នកបានទេ ខ្ញុំក៏មានមនុស្សជាច្រើននៅក្នុងទីក្រុងនេះដែរ
11. គាត់ក៏នៅទីនោះ១ឆ្នាំ៦ខែ ព្រមទាំងបង្រៀនព្រះបន្ទូលនៅក្នុងពួកគេ។
12. កាលលោកកាលីយ៉ូ ធ្វើជាអ្នកដំណាងសាសន៍រ៉ូម នៅស្រុកអាខៃ នោះពួកសាសន៍យូដាលើកគ្នា ព្រួតទាស់នឹងប៉ុល គេចាប់នាំគាត់ទៅឯទីជំនុំក្តី ចោទថា