គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 13:5-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ដល់​សាឡា‌មីន​ហើយ គេ​ក៏​ផ្សាយ​ព្រះ‌បន្ទូល នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន​របស់​ពួក​សាសន៍​យូដា មាន​ទាំង​យ៉ូហានជា​អ្នក​ជំនួយ​ដែរ

6. កាល​បាន​ដើរ​កាត់​កោះ​ទៅ​ត្រឹម​ប៉ាផុស​ហើយ នោះ​ក៏​ប្រទះ​នឹង​សាសន៍​យូដា​ម្នាក់ ដែល​ធ្វើ​ជា​គ្រូ​អាប‌ធ្មប់ ជា​ហោរា​ក្លែង‌ក្លាយ ឈ្មោះ​បារ-យេស៊ូវ

7. គ្រូ​នោះ​នៅ​ជា​មួយ​នឹង​អ្នក​ដំណាង​ជាតិ​រ៉ូម​ម្នាក់ ឈ្មោះ​ស៊ើគាស-ប៉ូល៉ូស ជា​អ្នក​ឆ្លៀវ​ឆ្លាត លោក​ក៏​ហៅ​បា‌ណា‌បាស និង​សុល​មក ដើម្បី​ចង់​ស្តាប់​ព្រះ‌បន្ទូល

8. តែ​អេលី‌ម៉ាស ជា​គ្រូ​អាប‌ធ្មប់​នោះ (ដ្បិត​ឈ្មោះ​នោះ​ប្រែ​មក​ដូច្នេះ) ក៏​តាំង​ខ្លួន​ទាស់​នឹង​គេ ដើម្បី​បង្វែរ​លោក​មិន​ឲ្យ​ជឿ

9. តែ​សុល​ដែល​ហៅ​ថា ប៉ុលដែរ គាត់​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក៏​សំឡឹង​មើល​ទៅ​គ្រូ​នោះ ដោយ​និយាយ​ថា

10. នែ មនុស្ស​ដែល​ពេញ​ដោយ​កិច្ច‌កល និង​សេចក្ដី​ល្បិច​គ្រប់​យ៉ាង ជា​កូន​នៃ​អារក្ស ហើយ​ជា​ខ្មាំង​សត្រូវ ដល់​គ្រប់​ទាំង​សេចក្ដី​សុចរិត​អើយ តើ​មិន​ព្រម​ឈប់​បង្ខូច​ផ្លូវ​ត្រង់​របស់​ព្រះ‌អម្ចាស់​ទេ​ឬ​អី

11. មើល ឥឡូវ​នេះ ព្រះ‌ហស្ត​នៃ​ព្រះ‌អម្ចាស់​បាន​មក​លើ​ឯង​ហើយ ឯង​នឹង​ត្រូវ​ខ្វាក់​ភ្នែក មើល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​ជា​យូរ​បន្តិច នោះ​ស្រាប់​តែ​ភ្នែក​របស់​គ្រូ​នោះ​បាន​ទៅ​ជា​ព្រិលៗ ហើយ​ងងឹត​សូន្យ​ទៅ រួច​ក៏​ដើរ​វិល‌វល់​រក​អ្នក​ណា​ឲ្យ​ដឹក​ដៃ

12. កាល​លោក​ដំណាង​ជាតិ​ឃើញ​ការ​ដែល​កើត​មក​ដូច្នោះ នោះ​ក៏​ជឿ ព្រម​ទាំង​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត អំពី​សេចក្ដី​បង្រៀន​របស់​ព្រះ‌អម្ចាស់​ផង។

13. ប៉ុល និង​ពួក​គូ‌កន​គាត់ ក៏​ចុះ​សំពៅ​ចេញ​ពី​ប៉ាផុស ទៅ​ដល់​ពើកា នៅ​ស្រុក​ប៉ាម‌ភីលា ឯ​យ៉ូហាន គាត់​បែក​ពី​គេ ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ

សូមអានជំពូកពេញលេញ កិច្ចការ 13