គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កាឡាទី 5:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌គ្រីស្ទ​បាន​ប្រោស​យើង​ឲ្យ​រួច​ហើយ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ឈរ​ឲ្យ​មាំ‌មួន ក្នុង​សេរី‌ភាព​នោះ​ចុះ កុំ​ឲ្យ​ត្រូវ​ជាប់​ចំណង​ជា​បាវ​បំរើ​ទៀត​ឡើយ

2. នែ ប៉ុល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក នោះ​ព្រះ‌គ្រីស្ទ​គ្មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​សោះ

3. ហើយ​ខ្ញុំ​ធ្វើ​បន្ទាល់​ម្តង​ទៀត ដល់​អស់​មនុស្ស​ដែល​កាត់​ស្បែក​ហើយ​ថា អ្នក​នោះ​ឯង​ជា​អ្នក​ជំពាក់​ក្រឹត្យ‌វិន័យ នឹង​ត្រូវ​ធ្វើ​តាម​គ្រប់​ជំពូក

4. អ្នក​រាល់​គ្នា​ណា​ដែល​ពឹង​ដល់​ក្រឹត្យ‌វិន័យ ឲ្យ​បាន​រាប់​ជា​សុចរិត នោះ​ត្រូវ​កាត់​ចេញ​ពី​ព្រះ‌គ្រីស្ទ អ្នក​បាន​ធ្លាក់​ចេញ​ពី​ព្រះ‌គុណ​ហើយ

5. ដ្បិត​យើង​រាល់​គ្នា​អាង​សេចក្តី​ជំនឿ ដើម្បី​នឹង​រង់‌ចាំ​ដោយ​នូវ​ព្រះ‌វិញ្ញាណ ឲ្យ​បាន​សេចក្តី​សុចរិត​ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ

6. ពី​ព្រោះ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​កាត់​ស្បែក​ឬ​មិន​កាត់ នោះ​មិន​ជា​ប្រយោជន៍​អ្វី​ទេ មាន​ប្រយោជន៍​តែ​សេចក្តី​ជំនឿ ដែល​ប្រព្រឹត្ត​ដោយ​សេចក្តី​ស្រឡាញ់​ប៉ុណ្ណោះ

7. អ្នក​រាល់​គ្នា​បាន​រត់​យ៉ាង​ល្អហើយ តើ​អ្នក​ណា​បាន​ឃាត់​មិន​ឲ្យ​ស្តាប់​តាម​សេចក្តី​ពិត​វិញ

8. ការ​បញ្ចុះ‌បញ្ចូល​នេះ​មិន​មែន​មក​ពី​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​ទេ

9. ដំបែ​តែ​បន្តិច អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​អស់​ដោរ​ឡើង​បាន

10. ខ្ញុំ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌អម្ចាស់​ថា អ្នក​រាល់​គ្នា​នឹង​គ្មាន​គំនិត​ណា​ផ្សេង​ទៀត​ឡើយ តែ​អ្នក​ដែល​បំភាន់​អ្នក​រាល់​គ្នា នោះ​នឹង​ត្រូវ​ទោស​វិញ ទោះ​បើ​ជា​អ្នក​ណា​ក៏​ដោយ

សូមអានជំពូកពេញលេញ កាឡាទី 5