6. តែពួកអ្នក ដែលគេរាប់ទុកជាប្រសើរ ទោះបើគេជាអ្វីក៏ដោយ នោះឥតមានអំពល់អ្វីដល់ខ្ញុំទេ ព្រោះព្រះទ្រង់មិនរើសមុខអ្នកណាឡើយ ពួកអ្នកមុខនោះមិនបានបន្ថែមចំណេះអ្វីឲ្យខ្ញុំសោះ
7. តែកាលគេបានឃើញថា ដំណឹងល្អសំរាប់ពួកមិនកាត់ស្បែក បានផ្ញើទុកនឹងខ្ញុំ ដូចជាដំណឹងល្អសំរាប់ពួកកាត់ស្បែក បានផ្ញើទុកនឹងលោកពេត្រុសដែរ
8. (ដ្បិតព្រះ ដែលបណ្តាលឲ្យលោកពេត្រុស ធ្វើជាសាវកដល់ពួកកាត់ស្បែក នោះបានបណ្តាលឲ្យខ្ញុំ ធ្វើជាសាវកដល់ពួកសាសន៍ដទៃដែរ)
9. ហើយកាលបានឃើញព្រះគុណ ដែលទ្រង់ប្រទានមកខ្ញុំ នោះលោកយ៉ាកុប លោកកេផាស និងលោកយ៉ូហាន ដែលគេរាប់ទុកជាសសរទ្រូង លោកបានលូកដៃស្តាំមកទទួលខ្ញុំ និងបាណាបាស ក្នុងសេចក្តីប្រកបគ្នា ដើម្បីឲ្យយើងខ្ញុំទៅឯសាសន៍ដទៃ ហើយលោកទៅឯពួកកាត់ស្បែកវិញ
10. លោកផ្តាំឲ្យតែយើងខ្ញុំនឹងចាំពីពួកអ្នកក្រ ជាការដែលខ្ញុំឧស្សាហ៍ខំធ្វើដែរ។
11. ប៉ុន្តែ កាលលោកពេត្រុសបានមកដល់អាន់ទីយ៉ូក នោះខ្ញុំបានទាស់ទទឹងនឹងលោកនៅប្រទល់មុខ ពីព្រោះលោកគួរឲ្យបន្ទោសបាន
12. ដ្បិតមុនដែលមានអ្នកខ្លះមកពីលោកយ៉ាកុប នោះលោកបានបរិភោគជាមួយនឹងពួកសាសន៍ដទៃ តែលុះគេមកដល់ហើយ នោះលោកដកខ្លួនថយចេញ ដោយកោតខ្លាចដល់ពួកកាត់ស្បែក
13. ឯពួកសាសន៍យូដាឯទៀត ក៏ធ្វើជាពើជាមួយនឹងលោកដែរ ដល់ម៉្លេះបានជាបាណាបាស ត្រូវបណ្តោយតាមអំពើកំពុតរបស់គេទៀត
14. កាលខ្ញុំឃើញថា គេមិនដើរត្រង់តាមសេចក្តីពិតនៃដំណឹងល្អទេ នោះខ្ញុំក៏សួរលោកពេត្រុស នៅមុខមនុស្សទាំងអស់ថា បើលោក ដែលជាសាសន៍យូដា មិនប្រព្រឹត្តតាមទំនៀមទំលាប់របស់សាសន៍យូដាទេ គឺប្រព្រឹត្តតាមទំនៀមទំលាប់សាសន៍ដទៃវិញ នោះហេតុអ្វីបានជាបង្ខំឲ្យសាសន៍ដទៃ ប្រព្រឹត្តដូចជាសាសន៍យូដាដូច្នេះ
15. ឯយើងដែលជាសាសន៍យូដាពីកំណើត ហើយមិនមែនជាអ្នកដែលមានបាបក្នុងសាសន៍ដទៃ
16. យើងដឹងថា មនុស្សមិនបានរាប់ជាសុចរិត ដោយប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ គឺដោយសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទវិញ ហេតុនោះបានជាយើងជឿដល់ព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យបានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿ ជឿដល់ព្រះគ្រីស្ទនោះ មិនមែនដោយប្រព្រឹត្តតាមក្រឹត្យវិន័យទេ ពីព្រោះគ្មានមនុស្សណាបានរាប់ជាសុចរិតដោយប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ