គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កាឡាទី 2:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. លុះ​កន្លង​ក្រោយ​មក​១៤​ឆ្នាំ នោះ​ខ្ញុំ​បាន​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ម្តង​ទៀត ជា​មួយ​នឹង​បាណា‌បាស ក៏​យក​ទីតុស​ទៅ​ជា​មួយ​ដែរ

2. ខ្ញុំ​បាន​ឡើង​ទៅ តាម​សេចក្តី​ដែល​បើក​សំដែង​មក ហើយ​បាន​បង្ហាញ​ដំណឹង​ល្អ ដែល​ខ្ញុំ​ថ្លែង​ប្រាប់​នៅ​ក្នុង​ពួក​សាសន៍​ដទៃ ឲ្យ​ពួក​អ្នក​មុខ​បាន​ស្គាល់​ដោយ‌ឡែក ក្រែង​ខ្ញុំ​កំពុង​តែ​រត់ ឬ​បាន​រត់​ពី​ដើម​នោះ ជា​បែប​ឥត​ប្រយោជន៍​យ៉ាង​ណា

3. (តែ​គេ​មិន​បង្ខំ​ឲ្យ​ទីតុស ជា​សាសន៍​ក្រេក ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ បាន​កាត់​ស្បែក​ទេ)

4. ដែល​បង្ហាញ​គេ​ដូច្នេះ គឺ​ដោយ​ព្រោះ​ពួក​បង​ប្អូន​ក្លែង‌ក្លាយ ដែល​បាន​ស៊ក​សៀត​ចូល​មក ដោយ​លួច​លាក់ គេ​បាន​លួច​ចូល ដើម្បី​នឹង​លប​មើល​សេរី‌ភាព​នៃ​យើង​ខ្ញុំ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដោយ​ចង់​នាំ​ឲ្យ​យើង​ខ្ញុំ​ជាប់​ចំណងវិញ

5. តែ​យើង​ខ្ញុំ​មិន​ព្រម​ចុះ​ចូល​នឹង​ពួក​នោះ សូម្បី​តែ​១​ភ្លែត​ផង ដើម្បី​ឲ្យ​សេចក្តី​ពិត​របស់​ដំណឹង​ល្អ បាន​នៅ​ស្ថិត‌ស្ថេរ​ជាប់​នឹង​អ្នក​រាល់​គ្នា

6. តែ​ពួក​អ្នក ដែល​គេ​រាប់​ទុក​ជា​ប្រសើរ ទោះ​បើ​គេ​ជា​អ្វី​ក៏​ដោយ នោះ​ឥត​មាន​អំពល់​អ្វី​ដល់​ខ្ញុំ​ទេ ព្រោះ​ព្រះ​ទ្រង់​មិន​រើស​មុខ​អ្នក​ណា​ឡើយ ពួក​អ្នក​មុខ​នោះ​មិន​បាន​បន្ថែម​ចំណេះ​អ្វី​ឲ្យ​ខ្ញុំ​សោះ

7. តែ​កាល​គេ​បាន​ឃើញ​ថា ដំណឹង​ល្អ​សំរាប់​ពួក​មិន​កាត់​ស្បែក បាន​ផ្ញើ​ទុក​នឹង​ខ្ញុំ ដូច​ជា​ដំណឹង​ល្អ​សំរាប់​ពួក​កាត់​ស្បែក បាន​ផ្ញើ​ទុក​នឹង​លោក​ពេត្រុស​ដែរ

8. (ដ្បិត​ព្រះ ដែល​បណ្តាល​ឲ្យ​លោក​ពេត្រុស ធ្វើ​ជា​សាវក​ដល់​ពួក​កាត់​ស្បែក នោះ​បាន​បណ្តាល​ឲ្យ​ខ្ញុំ ធ្វើ​ជា​សាវក​ដល់​ពួក​សាសន៍​ដទៃ​ដែរ)

សូមអានជំពូកពេញលេញ កាឡាទី 2