គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 3:7-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. រីឯ​សូល ទ្រង់​មាន​អ្នក‌ម្នាង​ម្នាក់​ឈ្មោះ​រីសប៉ា ជា​កូន​អ័យ៉ា គ្រា​នោះ អ៊ីស-បូសែត​មាន​ព្រះ‌បន្ទូល​ទៅ​អ័ប៊ី‌នើរ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ចូល​ទៅ​ឯ​ស្ត្រី​អ្នក‌ម្នាង​របស់​បិតា​យើង​ដូច្នេះ

8. នោះ​អ័ប៊ី‌នើរ​ក៏​មាន​សេចក្តី​កំហឹង​ឆួល​ឡើង ដោយ​ព្រោះ​ពាក្យ​របស់​អ៊ីស-បូសែត ហើយ​ទូល​ថា ទូល‌បង្គំ​ជា​ក្បាល​ឆ្កែ​របស់​ផង​ពួក​យូដា​ឬ​អី សព្វ​ថ្ងៃ​នេះ ទូល‌បង្គំ​កំពុង​តែ​សំដែង​គុណ ដល់​រាជ‌វង្ស​របស់​សូល ជា​បិតា​ទ្រង់ ព្រម​ទាំង​វង្សា‌នុវង្ស និង​មិត្រ​សំឡាញ់​ទ្រង់​ផង ដោយ​មិន​បាន​ប្រគល់​ទ្រង់ ទៅ​ក្នុង​កណ្តាប់​ដៃ​ដាវីឌ​ឡើយ តែ​នៅ​ថ្ងៃ​នេះ ទ្រង់​ហ៊ាន​បន្ទោស​ទូល‌បង្គំ ពី​រឿង​ស្រី​នោះ​ឬ

9. បើ​សិន​ជា​ទូល‌បង្គំ​មិន​លើក​ដាវីឌ​ឡើង តាម​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ទ្រង់​ហើយ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដល់​អ័ប៊ី‌នើរ​ខ្ញុំ​នេះ​យ៉ាង​ដូច្នោះ ហើយ​លើស​ទៅ​ទៀត​ផង

10. គឺ​ទូល‌បង្គំ​នឹង​ផ្ទេរ‌រាជ្យ ពី​រាជ‌វង្ស​សូល

11. នោះ​ទ្រង់​រក​ឆ្លើយ​តប​នឹង​អ័ប៊ី‌នើរ​សូម្បី​តែ​១​ម៉ាត់​ក៏​មិន​បាន​ផង ដោយ​ព្រោះ​ខ្លាច​លោក។

12. នោះ​អ័ប៊ី‌នើរ​ចាត់​សារ​ឲ្យ​ទៅ​ឯ​ដាវីឌ ដោយ​នូវ​ឈ្មោះ​ខ្លួន ដើម្បី​ទូល​ថា តើ​អ្នក​ណា​ជា​ស្តេច​ផែនដី សូម​តាំង​សញ្ញា​នឹង​ទូល‌បង្គំ​ចុះ នោះ​ទូល‌បង្គំ​នឹង​ចូល​ដៃ​ខាង​ទ្រង់ ដើម្បី​នឹង​នាំ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​វិល​មក​ខាង​ទ្រង់

13. ដាវីឌ​ក៏​តប​ថា អើ យើង​នឹង​ចុះ​សញ្ញា​នឹង​អ្នក ប៉ុន្តែ តោង​ឲ្យ​អ្នក​ធ្វើ​ការ​នេះ​សិន គឺ​អ្នក​មិន​ឃើញ​មុខ​យើង​ឡើយ ទាល់​តែ​បាន​នាំ​មីកាល ជា​បុត្រី​សូល​មក ក្នុង​កាល​ដែល​អ្នក​មក​សួរ​យើង

14. ដាវីឌ​ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​អ៊ីស-បូសែត ជា​បុត្រា​សូល​ថា ចូរ​ឲ្យ​មីកាល ជា​ប្រពន្ធ​ខ្ញុំ ដែល​ខ្ញុំ​បាន​ដណ្តឹង ដោយ​សា​ស្បែក​ចុង​ស្វាស​នៃ​ពួក​ភីលីស្ទីន​១០០​នាក់​នោះ​មក​ខ្ញុំ​វិញ

15. នោះ​អ៊ីស-បូសែត​ក៏​ចាត់​ឲ្យ​គេ​ទៅ​នាំ​យក​នាង ពី​ប៉ាល‌ធាល ជា​កូន​ឡាអ៊ីស ប្ដី​នាង​មក

សូមអានជំពូកពេញលេញ ២ សាំយូអែល 3