គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 24:6-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. រួច​គេ​ទៅ​ដល់​ស្រុក​កាឡាត និង​ស្រុក​ថាស‌ធីម-ហ៊ុតស៊ី ពី​នោះ​ក៏​ទៅ​ដល់​ដាន់-យ្អាន ហើយ​វាង​រហូត​ដល់​ស៊ីដូន

7. គេ​ទៅ​ដល់​បន្ទាយ​ក្រុង​ទីរ៉ុស ហើយ​អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ហេវី និង​សាសន៍​កាណាន រួច​គេ​បែរ​ទៅ​ខាង​ត្បូង​ស្រុក​យូដា​ត្រង់​បៀរ-សេបា

8. ដូច្នេះ កាល​គេ​បាន​ដើរ​ចុះ​ឡើង​ពេញ​ក្នុង​ស្រុក​ទាំង​អស់​រួច​ហើយ ដល់​ផុត​៩​ខែ​២០​ថ្ងៃ នោះ​គេ​វិល​មក​ដល់​ក្រុង​យេរូ‌សាឡិម​វិញ

9. យ៉ូអាប់​ក៏​ប្រគល់​បញ្ជី​ពួក​ជន​ទាំង‌ឡាយ​ដល់​ស្តេច ឃើញ​មាន​មនុស្ស​ខ្លាំង​ពូកែ ដែល​ចេះ​កាន់​ដាវ ក្នុង​ពួក​អ៊ីស្រា‌អែល​ចំនួន​៨​សែន​នាក់ ហើយ​ក្នុង​ពួក​យូដា​មាន​៥​សែន​នាក់។

10. ក្រោយ​ដែល​រាប់​ចំនួន​បណ្តា‌ជន​ហើយ នោះ​ដាវីឌ​មាន​ព្រះ‌ទ័យ​ឈឺ​ស្តាយ​ជា​ខ្លាំង រួច​ទ្រង់​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា ទូល‌បង្គំ​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់​ក្នុង​ការ​ដែល​ទូល‌បង្គំ​ធ្វើ​នោះ តែ​ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​លើក​ចោល​ទោស​នៃ​ការ​អាក្រក់​របស់​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ ដ្បិត​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​ដោយ​ខ្លៅ​ល្ងង់

11. ព្រឹក​ឡើង កាល​ដាវីឌ​បាន​តើន​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ហោរា​កាឌ់ ជា​អ្នក​មើល‌ឆុត​របស់​ដាវីឌ

សូមអានជំពូកពេញលេញ ២ សាំយូអែល 24