គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 23:2-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​ខ្ញុំ ព្រះ‌បន្ទូល​នៃ​ទ្រង់​នៅ​លើ​អណ្តាត​ខ្ញុំ

3. ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល គឺ​ថ្មដា​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា អ្នក​ណា​ដែល​សោយ‌រាជ្យ​លើ​ប្រជា‌ជន នោះ​ត្រូវ​តែ​បាន​សុចរិត ហើយ​ត្រូវ​សោយ‌រាជ្យ ដោយ​សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ

4. អ្នក​នោះ​នឹង​បាន​ដូច​ជា​ពន្លឺ​នៅ​ពេល​ព្រលឹម​ស្រាង កាល​ថ្ងៃ​កំពុង​តែ​រះ ជា​ពេល​ព្រឹក​មេឃ​ស្រឡះ ដែល​មាន​ស្មៅ​ពន្លក​ពី​ដី​ឡើង ដោយ​ពន្លឺ​ភ្លឺ​មក​ក្រោយ​ពេល​ភ្លៀង​ធ្លាក់

5. តើ​វង្ស​ខ្ញុំ​មិន​មែន​ដូច្នោះ នៅ​ចំពោះ​ព្រះ​ទេ​ឬ​អី ដ្បិត​ទ្រង់​បាន​តាំង​សេចក្តី​សញ្ញា​នឹង​ខ្ញុំ​ឲ្យ​នៅ​ជាប់​អស់‌កល្ប‌ជានិច្ច ជា​សេចក្តី​សញ្ញា​ដែល​មាន​របៀប​រៀប‌រយ ហើយ​ក៏​ពិត​ប្រាកដ ឯ​សេចក្តី​សង្គ្រោះ និង​សេចក្តី​ប៉ង‌ប្រាថ្នា​គ្រប់​ជំពូក​របស់​ខ្ញុំ បាន​កើត​អំពី​នោះ​មក ទោះ​បើ​ទ្រង់​មិន​ទាន់​ឲ្យ​ដុះ‌ដាល​ឡើង​ក៏​ដោយ

6. តែ​បណ្តា​ពួក​មនុស្ស​អាក្រក់​សុទ្ធ​តែ​ដូច​បន្លា​ដែល​គេ​ចោល ពី​ព្រោះ​នឹង​ចាប់​កាន់​ដោយ​ដៃ​មិន​បាន

7. មនុស្ស​ណា​ដែល​ពាល់​វា ត្រូវ​តែ​មាន​ដែក ហើយ​ដង​លំពែង​ផង គេ​នឹង​ដុត​វា​សុស​នៅ​ទី​នោះ​ឯង។

8. នេះ​ជា​ឈ្មោះ​ពួក​ខ្លាំង​ពូកែ​របស់​ដាវីឌ គឺ​យ៉ូសែប-បា‌សេ‌បែត ជា​ពូជ​តាក‌ម៉ូនី លោក​ជា​មេ​លើ​ពួក​មេ‌ទ័ព លោក​បាន​លើក​លំពែង​តស៊ូ សំឡាប់​មនុស្ស​៨០០​ក្នុង​គ្រា​តែ​១

9. បន្ទាប់​ពី​លោក​មក មាន​អេលាសារ ជា​កូន​ដូដូរ ពូជ​អ័ហូអា លោក​ជា​ម្នាក់​ក្នុង​ពួក​ខ្លាំង​ពូកែ​ទាំង​៣​នាក់ ដែល​នៅ​ជា​មួយ​នឹង​ដាវីឌ ក្នុង​កាល​ដែល​ប្រកួត​នឹង​ពួក​ភីលីស្ទីន​ដែល​មូល​គ្នា​មក​ច្បាំង នៅ​វេលា​ដែល​ពួក​អ៊ីស្រា‌អែល​ឡើង​ទៅ​បាត់​ហើយ

10. លោក​នេះ​ក៏​ក្រោក​ឡើង​កាប់​ចាក់​ពួក​ភីលីស្ទីន ទាល់​តែ​រោយ​ដៃ ហើយ​ដៃ​ជាប់​នៅ​នឹង​ដង​ដាវ នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ឲ្យ​មាន​ជ័យ‌ជំនះ​យ៉ាង​ធំ រួច​បណ្តា​ទ័ព​ក៏​ត្រឡប់​មក​ឯ​លោក ឲ្យ​ទាន់​តែ​នឹង​ប្រមូល​របឹប​ទេ

11. បន្ទាប់​ពី​លោក​នោះ​មក មាន​សាំម៉ា​ជា​កូន​អ័កេ ពួក​ហារ៉ារី គ្រា​នោះ ពួក​ភីលីស្ទីន​បាន​មូល​គ្នា​១​កង នៅ​ទី​ដែល​មាន​ចំការ​សណ្តែក‌បាយ ហើយ​ពួក​ពល​ទ័ព​ក៏​រត់​ចេញ​ពី​មុខ​ពួក​ភីលីស្ទីន​ទៅ

សូមអានជំពូកពេញលេញ ២ សាំយូអែល 23