គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 23:17-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. រួច​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ការ​យ៉ាង​នេះ​នៅ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ កុំ​ឲ្យ​ទូល‌បង្គំ​ធ្វើ​ឡើយ តើ​គួរ​ឲ្យ​ទូល‌បង្គំ​ផឹក​ឈាម​របស់​មនុស្ស ដែល​ទៅ​ទាំង​ប្រថុយ​ជីវិត​ដូច្នេះ​ឬ​អី គឺ​ដោយ​ហេតុ​នោះ បាន​ជា​ទ្រង់​មិន​ព្រម​សោយ​ទឹក​នោះ​ទេ អ្នក​ខ្លាំង​ពូកែ​ទាំង​៣​នេះ បាន​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ។

18. ឯ​អ័ប៊ី‌សាយ ជា​ប្អូន​យ៉ូអាប់​កូន​សេរូយ៉ា លោក​ជា​មេ​លើ​អ្នក​ទាំង​៣​នោះ លោក​បាន​លើក​លំពែង​សំឡាប់​៣០០​នាក់ ហើយ​ក៏​ល្បី​ឈ្មោះ​ក្នុង​៣​នាក់​នោះ

19. ក្នុង​បណ្តា​៣​នាក់​នោះ គេ​រាប់​អាន​លោក​ជាង​គេ បាន​ជា​លើក​លោក​ធ្វើ​ជា​មេ ប៉ុន្តែ លោក​មិន​ស្មើ​នឹង​ពួក​៣​នាក់​មុន​នោះ​ទេ។

20. រីឯ​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ជា​កូន​របស់​អ្នក​ខ្លាំង​ពូកែ​ម្នាក់​នៅ​កាប‌សៀល ជា​អ្នក​ដែល​បាន​ធ្វើ​ការ​មាន​ថ្វី‌ដៃ​ច្រើន លោក​បាន​សំឡាប់​កូន​ទាំង​២​របស់​អ័រាល​សាសន៍​ម៉ូអាប់​ទៅ ហើយ​ក៏​ចុះ​ទៅ​ក្នុង​រណ្តៅ​សំឡាប់​សត្វ​សិង្ហ​១​នៅ​ថ្ងៃ​មាន​ហិមៈ

21. ហើយ​លោក​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​ដែល​គួរ​ស្ញែង​ខ្លាច វា​កាន់​លំពែង​នៅ​ដៃ តែ​លោក​មាន​តែ​ដំបង​កាន់​ចុះ​ទៅ​ឯ​វា​ប៉ុណ្ណោះ ក៏​កន្ត្រាក់​យក​លំពែង​ពី​ដៃ​នៃ​សាសន៍​អេស៊ីព្ទ​នោះ​បាន រួច​ចាក់​សំឡាប់ និង​លំពែង​របស់​ខ្លួន​វា​នោះ​ឯង

22. គឺ​ការ​យ៉ាង​នោះ​ដែល​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា​បាន​ធ្វើ ហើយ​ក៏​មាន​ល្បី​ឈ្មោះ​ក្នុង​ពួក​ខ្លាំង​ពូកែ​ទាំង​៣០​នាក់​នោះ

23. គេ​រាប់​អាន​លោក ជា​ជាង​មនុស្ស​៣០​នាក់ តែ​លោក​មិន​ស្មើ​នឹង​ពួក​៣​នាក់​មុន​នោះ​ទេ ដាវីឌ​ទ្រង់​តាំង​លោក​ឲ្យ​ត្រួត​លើ​ពួក​ទាហាន​រក្សា​អង្គ។

24. ឯ​អេសា‌អែល ជា​ប្អូន​យ៉ូអាប់ លោក​ជា​ម្នាក់​ក្នុង​ពួក​៣០​នាក់​នោះ​ដែរ អែល‌ហា‌ណាន ជា​កូន​ដូដូរ ពី​ក្រុង​បេថ្លេ‌ហិម

25. សាំម៉ា ជា​ពួក​ហារ៉ុឌ អេលីកា ជា​ពួក​ហារ៉ុឌ

26. ហេលែស ជា​ពួក​ប៉ាលធី អ៊ីរ៉ា ជា​កូន​អ៊ីក‌កែស ពី​ក្រុង​ត្កូអា

27. អ័បៀ‌ស៊ើរ ពី​អាន៉ា‌ថោត មប៊ូ‌ណាយ ជា​ពួក​ហ៊ូសាយ

28. សាល‌ម៉ូន ជា​ពួក​អ័ហូអា ម៉ាហា‌រ៉ាយ ពីនថូផា

29. ហេលែប ជា​កូន​ប្អាណា​ពី​នថូផា អ៊ីត‌តាយ ជា​កូន​រីបាយ​ពី​គីបៀរ ក្នុង​ពូជ​កូន​ចៅ​បេន‌យ៉ា‌មីន

30. បេណាយ៉ា ពី​ពីរ៉ាថូន ហ៊ីដាយ ពី​ណាហាលេ-កាអាស

31. អ័ប៊ី-អាល‌បូន ពី​អើរ៉ាបា អាស‌ម៉ាវែត ពី​បាហ៊ូរីម

32. អេលី‌យ៉ាបា ពីស្អា‌ឡា‌ប៊ីន ពួក​កូន​យ៉ាសេន យ៉ូណា‌ថាន

33. សាំម៉ា ពី​ស្អាហារ៉ារី អ័ហ៊ី‌យ៉ាម ជា​កូន​សារ៉ើរ ពី​ស្រុក​ហារ៉ារី

សូមអានជំពូកពេញលេញ ២ សាំយូអែល 23