គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 22:40-50 ព្រះគម្ពីរបរិសុទ្ធ (KHOV)

40. ដ្បិត​ទ្រង់​បាន​ក្រវាត់​ទូល‌បង្គំ ដោយ​កំឡាំង​សំរាប់​ធ្វើ​ចំបាំង ឯ​ពួក​អ្នក​ដែល​លើក​គ្នា​ឡើង​ទាស់​នឹង​ទូល‌បង្គំ នោះ​ទ្រង់​បាន​បន្ទន់​គេ នៅ​ក្រោម​ទូល‌បង្គំ​វិញ

41. ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បែរ​ខ្នង​នៅ​មុខ​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​កាត់​ពួក​អ្នក ដែល​ស្អប់​ទូល‌បង្គំ​ចេញ

42. គេ​បាន​មើល​ជុំវិញ តែ​គ្មាន​អ្នក​ណា​មួយ សំរាប់​នឹង​ជួយ​សង្គ្រោះ​គេ​ឡើយ ក៏​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា តែ​ទ្រង់​មិន​បាន​ឆ្លើយ​មក​សោះ

43. នោះ​ទូល‌បង្គំ​បាន​វាយ​គេ​ឲ្យ​ខ្ទេច‌ខ្ទី ដូច​ធូលី​ដី​ក៏​បាន​ជាន់​ឈ្លី​គេ ដូច​ជា​ភក់​ក្នុង​ផ្លូវ ហើយ​កំចាត់‌កំចាយ​អស់​ទៅ។

44. ទ្រង់​បាន​ជួយ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ការ​ទាស់‌ទែង​គ្នា​ក្នុង​ពួក​រាស្ត្រ​ទូល‌បង្គំ ទ្រង់​បាន​រក្សា​ទូល‌បង្គំ​ទុក ឲ្យ​ធ្វើ​ជា​មេ​លើ​អស់​ទាំង​នគរ សាសន៍១​ដែល​ទូល‌បង្គំ​មិន​បាន​ស្គាល់ គេ​នឹង​មក​ចំណុះ​ទូល‌បង្គំ

45. ពួក​សាសន៍​ដទៃ​នឹង​ចុះ​ចូល​ស្តាប់​បង្គាប់​ទូល‌បង្គំ កាល​គេ​ឮ​ពាក្យ​បង្គាប់​ជា​មុន​ដំបូង នោះ​គេ​នឹង​ស្តាប់​តាម​ទូល‌បង្គំ​ភ្លាម

46. ពួក​សាសន៍​ដទៃ​នឹង​ត្រូវ​ស្រពោន​បាត់​ទៅ ហើយ​នឹង​ចេញ​ពី​ទី​ពួន​របស់​គេ​មក​ដោយ​ញាប់‌ញ័រ។

47. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ថ្មដា​នៃ​ទូល‌បង្គំ ហើយ​សូម​ឲ្យ​ព្រះ​ដ៏​ជា​ថ្មដា​នៃ​សេចក្តី​សង្គ្រោះ​ទូល‌បង្គំ បាន​លើក​ជា​ខ្ពស់​ឡើង

48. គឺ​ជា​ព្រះ​ដែល​សំរេច​សេចក្តី​សង‌សឹក​ជំនួស​ទូល‌បង្គំ ហើយ​បង្ក្រាប​សាសន៍​ផ្សេងៗ​នៅ​ក្រោម​អំណាច​ទូល‌បង្គំ

49. ព្រម​ទាំង​នាំ​ទូល‌បង្គំ​ចេញ​ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ ហើយ​លើក​ទូល‌បង្គំ​ឡើង​ជា​ខ្ពស់ ជាង​អស់​អ្នក​ដែល​លើក​ខ្លួន​ទាស់​នឹង​ទូល‌បង្គំ ក៏​ដោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​មនុស្ស​ច្រឡោត​ផង

50. ហេតុ​ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​នឹង​ច្រៀង​ទំនុក​សរសើរ​ថ្វាយ​ដល់​ព្រះ‌នាម​ទ្រង់។

សូមអានជំពូកពេញលេញ ២ សាំយូអែល 22