គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 22:33-42 ព្រះគម្ពីរបរិសុទ្ធ (KHOV)

33. ព្រះ​ទ្រង់​ជា​បន្ទាយ​មាំ‌មួន​នៃ​ទូល‌បង្គំ ទ្រង់​នាំ​ទូល‌បង្គំ​តាម​ផ្លូវ​គ្រប់​លក្ខណ៍

34. ទ្រង់​ធ្វើ​ឲ្យ​ជើង​ទូល‌បង្គំ បាន​ដូច​ជា​ជើង​ក្តាន់ ហើយ​ក៏​ដាក់​ឲ្យ​ទូល‌បង្គំ​ឈរ​លើ​ទី​ខ្ពស់​របស់​ទូល‌បង្គំ

35. ទ្រង់​បង្ហាត់​ដៃ​ទូល‌បង្គំ​ឲ្យ​ជំនាញ​ក្នុង​ការ​ចំបាំង រហូត​ដល់​ដើម​ដៃ​ទូល‌បង្គំ មាន​កំឡាំង​នឹង​ដំឡើង​ធ្នូ​លង្ហិន​បាន

36. ទ្រង់​បាន​ប្រទាន​ខែល នៃ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់ មក​ទូល‌បង្គំ ហើយ​ព្រះ‌ហឫ‌ទ័យ​ស្រទន់​របស់​ទ្រង់​បាន​លើក​ទូល‌បង្គំ​ឡើង​ជា​ធំ

37. ទ្រង់​បាន​ធ្វើ​ឲ្យ​ជំហាន​ទូល‌បង្គំ​ទូលាយ​ចេញ​ទៅ ហើយ​ជើង​ទូល‌បង្គំ​មិន​បាន​រអិល​ភ្លាត់​ឡើយ

38. ទូល‌បង្គំ​បាន​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ ហើយ​បំផ្លាញ​គេ​បង់ ទូល‌បង្គំ​ក៏​មិន​បាន​វិល​មក​វិញ ទាល់​តែ​គេ​ត្រូវ​វិនាស​អស់​រលីង

39. ទូល‌បង្គំ​បាន​ធ្វើ​ឲ្យ​គេ​វិនាស​អស់​រលីង បាន​ទាំង​ចាក់​ទំលុះ​គេ ឲ្យ​គេ​ក្រោក​ឡើង​វិញ​មិន​រួច គេ​បាន​ដួល​នៅ​ក្រោម​ជើង​ទូល‌បង្គំ

40. ដ្បិត​ទ្រង់​បាន​ក្រវាត់​ទូល‌បង្គំ ដោយ​កំឡាំង​សំរាប់​ធ្វើ​ចំបាំង ឯ​ពួក​អ្នក​ដែល​លើក​គ្នា​ឡើង​ទាស់​នឹង​ទូល‌បង្គំ នោះ​ទ្រង់​បាន​បន្ទន់​គេ នៅ​ក្រោម​ទូល‌បង្គំ​វិញ

41. ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បែរ​ខ្នង​នៅ​មុខ​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​កាត់​ពួក​អ្នក ដែល​ស្អប់​ទូល‌បង្គំ​ចេញ

42. គេ​បាន​មើល​ជុំវិញ តែ​គ្មាន​អ្នក​ណា​មួយ សំរាប់​នឹង​ជួយ​សង្គ្រោះ​គេ​ឡើយ ក៏​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា តែ​ទ្រង់​មិន​បាន​ឆ្លើយ​មក​សោះ

សូមអានជំពូកពេញលេញ ២ សាំយូអែល 22