គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 22:16-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. នោះ​បាត​សមុទ្រ​ក៏​លេច​ឡើង ហើយ​ឫស​នៃ​លោកីយ៍​បាន​បើក​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះ‌យេហូវ៉ា​ទ្រង់​បន្ទោស គឺ​កាល​ឮ​សូរ​ខ្យល់​គំហុក​ចេញ​ពី​ព្រះ‌នាសា​ទ្រង់។

17. ទ្រង់​ចាត់​ពី​លើ​ស្ថាន​ដ៏​ខ្ពស់ ឲ្យ​មក​ចាប់​ទូល‌បង្គំ​ស្រង់​ចេញ​ពី​ទឹក​ធំ

18. ទ្រង់​បាន​ដោះ​ឲ្យ​ទូល‌បង្គំ​រួច​ពី​ខ្មាំង​សត្រូវ​យ៉ាង​ខ្លាំង​របស់​ទូល‌បង្គំ គឺ​ពី​ពួក​អ្នក​ដែល​ស្អប់​ទូល‌បង្គំ ដ្បិត​គេ​មាន​កំឡាំង​ច្រើន​ជាង​ទូល‌បង្គំ

19. នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​កើត​មាន​សេចក្តី​អន្តរាយ នោះ​គេ​បាន​មក​ស្ទាក់​ផ្លូវ​ទូល‌បង្គំ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ជន្ទល់​នៃ​ទូល‌បង្គំ

20. ទ្រង់​ក៏​បាន​នាំ​ទូល‌បង្គំ​ចេញ​ទៅ​នៅ​ទី​ធំ​ទូលាយ ទ្រង់​បាន​ដោះ​ទូល‌បង្គំ​ឲ្យ​រួច ដោយ​ព្រោះ​ទ្រង់​ស្រឡាញ់​ដល់​ទូល‌បង្គំ

21. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​រង្វាន់ តាម​សេចក្តី​សុចរិត​របស់​ទូល‌បង្គំ ទ្រង់​បាន​សង​ទូល‌បង្គំ​តាម​សេចក្តី​បរិសុទ្ធ​នៃ​ដៃ​ទូល‌បង្គំ

22. ដ្បិត​ទូល‌បង្គំ​បាន​កាន់​តាម​អស់​ទាំង​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ា ហើយ​មិន​ដែល​ថយ​ក្រោយ​ចេញ​ពី​ព្រះ​នៃ​ទូល‌បង្គំ​ដោយ​ប្រព្រឹត្ត​សេចក្តី​អាក្រក់​ឡើយ

23. ពី​ព្រោះ​គ្រប់​ទាំង​បញ្ញត្ត​របស់​ទ្រង់ បាន​នៅ​ចំពោះ​មុខ​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​មិន​បាន​ងាក​ចេញ ពី​ក្រឹត្យ​របស់​ទ្រង់​ណា​មួយ​សោះ

24. ទូល‌បង្គំ​បាន​គ្រប់​លក្ខណ៍​នៅ​ចំពោះ​ទ្រង់ ហើយ​បាន​រក្សា​ខ្លួន​ឲ្យ​រួច​ពី​សេចក្តី​អាក្រក់​របស់​ទូល‌បង្គំ

25. ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​រង្វាន់​មក តាម​សេចក្តី​ទៀង​ត្រង់​របស់​ទូល‌បង្គំ គឺ​តាម​សេចក្តី​បរិសុទ្ធ​របស់​ទូល‌បង្គំ​នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់។

26. ទ្រង់​សំដែង​សេចក្តី​មេត្តា ចំពោះ​អ្នក​ណា ដែល​មាន​ចិត្ត​មេត្តា ក៏​សំដែង​សេចក្តី​គ្រប់​លក្ខណ៍ ចំពោះ​អ្នក​ណា​ដែល​គ្រប់​លក្ខណ៍

សូមអានជំពូកពេញលេញ ២ សាំយូអែល 22