គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 22:11-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ទ្រង់​គង់​លើ​ចេរូប៊ីន​ហោះ​មក​ឃើញ​ទ្រង់​គង់​លើ​ស្លាប​នៃ​ខ្យល់

12. ទ្រង់​បាន​យក​សេចក្តី​ងងឹត​ធ្វើ​ជា​ព្រះ‌ពន្លា​បាំង​ជុំវិញ​ទ្រង់ គឺ​ជា​ទឹក​រួប‌រួម​គ្នា ហើយ​នឹង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​មេឃ

13. មាន​ព្រាក‌ផ្លេកៗ​បាន​កាត់​ឡើង ដោយ‌សារ​រស្មី​នៅ​ចំពោះ​ទ្រង់

14. ព្រះ‌យេហូវ៉ា​ទ្រង់​បញ្ចេញ​ជា​ផ្គរ​ពី​លើ​មេឃ ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​បន្លឺ​ព្រះ‌សូរ‌សៀង

15. ក៏​បាញ់​ព្រួញ​នៃ​ទ្រង់​ទៅ​កំចាត់‌កំចាយ​គេ និង​រន្ទះ​ទៅ​បំបាក់​គេ​ដែរ

16. នោះ​បាត​សមុទ្រ​ក៏​លេច​ឡើង ហើយ​ឫស​នៃ​លោកីយ៍​បាន​បើក​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះ‌យេហូវ៉ា​ទ្រង់​បន្ទោស គឺ​កាល​ឮ​សូរ​ខ្យល់​គំហុក​ចេញ​ពី​ព្រះ‌នាសា​ទ្រង់។

17. ទ្រង់​ចាត់​ពី​លើ​ស្ថាន​ដ៏​ខ្ពស់ ឲ្យ​មក​ចាប់​ទូល‌បង្គំ​ស្រង់​ចេញ​ពី​ទឹក​ធំ

18. ទ្រង់​បាន​ដោះ​ឲ្យ​ទូល‌បង្គំ​រួច​ពី​ខ្មាំង​សត្រូវ​យ៉ាង​ខ្លាំង​របស់​ទូល‌បង្គំ គឺ​ពី​ពួក​អ្នក​ដែល​ស្អប់​ទូល‌បង្គំ ដ្បិត​គេ​មាន​កំឡាំង​ច្រើន​ជាង​ទូល‌បង្គំ

សូមអានជំពូកពេញលេញ ២ សាំយូអែល 22