គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 20:20-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. នោះ​យ៉ូអាប់​ឆ្លើយ​តប​ថា សូម​ឲ្យ​បំណង​ចង់​លេប​បំបាត់ ហើយ​បំផ្លាញ បាន​នៅ​ឆ្ងាយ​ពី​ខ្ញុំ គឺ​ឲ្យ​បាន​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ពិត

21. មិន​មែន​ដូច្នោះ​ទេ គឺ​មាន​មនុស្ស​ម្នាក់​ដែល​មក​ពី​ស្រុក​ភ្នំ​អេប្រា‌អិម ឈ្មោះ​សេបា ជា​កូន​ប៊ីគ្រី វា​បាន​លើក​ដៃ​ក្បត់​ចំពោះ​ស្តេច​ដាវីឌ​វិញ ចូរ​ប្រគល់​តែ​ខ្លួន​វា​១​មក​ប៉ុណ្ណោះ នោះ​យើង​នឹង​ថយ​ចេញ​ពី​ទី​ក្រុង​នេះ​ទៅ​ហើយ ស្រី​នោះ​ឆ្លើយ​មក​យ៉ូអាប់​ថា ចាំ​មើល គេ​នឹង​បោះ​ក្បាល​វា​រំលង​កំផែង​មក​ជូន​លោក

22. នោះ​នាង​ក៏​ទៅ​បញ្ចុះ‌បញ្ចូល​មនុស្ស​ទាំង‌ឡាយ ដោយ​ប្រាជ្ញា​របស់​នាង ហើយ​គេ​កាត់​ក្បាល​សេបា ជា​កូន​ប៊ីគ្រី បោះ​ទៅ​ជូន​យ៉ូអាប់ រួច​លោក​ផ្លុំ​ត្រែ​ឡើង ហើយ​គេ​ក៏​ថយ​ចេញ​ពី​ទី​ក្រុង​នោះ ត្រឡប់​ទៅ​ឯ​ទី​លំនៅ​របស់​គេ​គ្រប់ៗ​គ្នា​ទៅ ចំណែក​យ៉ូអាប់​លោក​ក៏​វិល​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ រួច​ចូល​ទៅ​គាល់​ស្តេច។

23. ចំណែក​ឯ​យ៉ូអាប់ លោក​ជា​អ្នក​ត្រួត​លើ​ពួក​ពល​ទ័ព​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា លោក​ជា​មេ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម

សូមអានជំពូកពេញលេញ ២ សាំយូអែល 20