គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 20:1-3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​នៅ​ទី​នោះ មាន​មនុស្ស​ចោល‌ម្សៀត​ម្នាក់​ឈ្មោះ​សេបា ជា​កូន​ប៊ីគ្រី ពូជ​បេន‌យ៉ា‌មីន វា​ក៏​ផ្លុំ​ត្រែ​ឡើង​ពោល​ថា យើង​រាល់​គ្នា​គ្មាន​ចំណែក​ខាង​ដាវីឌ ក៏​គ្មាន​មរដក​ខាង​កូន​អ៊ីសាយ​ទេ ឱ​អ៊ីស្រា‌អែល​អើយ ចូរ​យើង​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​យើង​គ្រប់​គ្នា​ទៅ

2. ដូច្នេះ ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​លះ‌បង់​ចោល​ដាវីឌ ទៅ​តាម​សេបា ជា​កូន​ប៊ីគ្រី​វិញ តែ​ពួក​យូដា​គេ​តាម​ស្តេច​គេ​ជាប់​ទៅ ចាប់​តាំង​ពី​ទន្លេ​យ័រដាន់ រហូត​ដល់​ក្រុង​យេរូ‌សាឡិម។

3. ដាវីឌ​ក៏​យាង​មក​ដល់​ដំណាក់​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម នោះ​ទ្រង់​យក​ពួក​អ្នក‌ម្នាង​ទាំង​១០​នាក់ ដែល​បាន​ទុក​ឲ្យ​នៅ​ចាំ​ដំណាក់​ទៅ​បង្ខាំង​ទុក ហើយ​ចិញ្ចឹម​រក្សា​ដោយ​ស្បៀង​អាហារ តែ​មិន​បាន​យាង​ចូល​ទៅ​ឯ​នាង​ណា​មួយ​ទៀត​ទេ ដូច្នេះ នាង​ទាំង​នោះ​ត្រូវ​បង្ខាំង​ទុក​ឲ្យ​នៅ​ជា​មេម៉ាយ រហូត​ដល់​ថ្ងៃ​ស្លាប់។

សូមអានជំពូកពេញលេញ ២ សាំយូអែល 20