គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 2:4-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. មាន​គេ​ទូល​ដល់​ដាវីឌ​ថា ពួក​ដែល​បញ្ចុះ​អដ្ឋិ​របស់​សូល នោះ​គឺ​ជា​ពួក​អ្នក​នៅ​ក្រុង​យ៉ាបេស-កាឡាត

5. នោះ​ដាវីឌ​ទ្រង់​ចាត់​សារ ឲ្យ​ទៅ​ឯ​ពួក​ក្រុង​យ៉ាបេស-កាឡាត ប្រាប់​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​ចុះ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​សំដែង​សេចក្តី​សប្បុរស​ដល់​សូល ជា​ចៅ‌ហ្វាយ​នៃ​អ្នក ដោយ​បញ្ចុះ​អដ្ឋិ​ទ្រង់

6. ឥឡូវ​នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​សំដែង​សេចក្តី​សប្បុរស ហើយ​នឹង​សេចក្តី​ទៀង​ត្រង់​ដល់​អ្នក​រាល់​គ្នា​ចុះ ឯ​ខ្ញុំ​ក៏​នឹង​សង​ដល់​អ្នក​រាល់​គ្នា ដោយ​នូវ​ការ​សប្បុរស​នោះ​ដែរ

7. ដូច្នេះ សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​កំឡាំង​ដៃ​ឡើង ហើយ​មាន​ចិត្ត​ក្លាហាន​ចុះ ដ្បិត​សូល ជា​ចៅ‌ហ្វាយ​នៃ​អ្នក​រាល់​គ្នា ទ្រង់​អស់​ព្រះ‌ជន្ម​ហើយ មួយ​ទៀត ពួក​ជន‌ជាតិ​យូដា បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ​វិញ។

8. រីឯ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​របស់​សូល លោក​បាន​នាំ​យក​អ៊ីស-បូសែត​ជា​បុត្រា​សូល ទៅ​ឯ​ក្រុង​ម៉ាហា‌ណែម

9. ហើយ​បាន​តាំង​ឡើង​ជា​ស្តេច​លើ​ពួក​កាឡាត ពួក​អេស៊ើរ ពួក​យេស‌រាល ពួក​អេប្រា‌អិម និង​ពួក​បេន‌យ៉ា‌មីន ហើយ​នឹង​លើ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់

10. ឯ​អ៊ីស-បូសែត ជា​បុត្រា​សូល​នេះ ទ្រង់​មាន​ព្រះ‌ជន្ម​៤០​ឆ្នាំ​ហើយ ក្នុង​កាល​ដែល​ចាប់​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល ទ្រង់​ក៏​សោយ‌រាជ្យ​បាន​២​ឆ្នាំ តែ​ពួក​ជន‌ជាតិ​យូដា គេ​ប្រតិ‌បត្តិ​តាម​ដាវីឌ​វិញ

11. ហើយ​គ្រា​ដែល​ដាវីឌ​សោយ‌រាជ្យ​លើ​ជន‌ជាតិ​យូដា នៅ​ក្រុង​ហេប្រុន នោះ​ទាំង​អស់​បាន​៧​ឆ្នាំ​៦​ខែ។

12. ឯ​អ័ប៊ី‌នើរ ជា​កូន​នើរ និង​ពួក​ខាង​អ៊ីស-បូសែត​ជា​បុត្រា​សូល គេ​ក៏​ចេញ​ពី​ម៉ាហា‌ណែម ទៅ​ឯ​គីបៀន

13. ហើយ​យ៉ូអាប់ ជា​កូន​សេរូយ៉ា និង​ពួក​ខាង​ដាវីឌ​ក៏​ចេញ​ទៅ​ប្រទះ​គ្នា នៅ​ត្រង់​ស្រះ​គីបៀន គេ​អង្គុយ​នៅ​ទាំង​សង​ខាង​ស្រះ គឺ​ម្ខាង​ពួក​១ ម្ខាង​ពួក​១

សូមអានជំពូកពេញលេញ ២ សាំយូអែល 2