គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 2:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ក្រោយ​នោះ​មក ដាវីឌ​ក៏​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ថា តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ឡើង​ទៅ​ក្នុង​ទី​ក្រុង របស់​ស្រុក​យូដា​ណា​មួយ​ឬ​អី ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ចូរ​ឡើង​ទៅ​ចុះ រួច​ដាវីឌ​ទូល​សួរ​ថា តើ​ឲ្យ​ទូល‌បង្គំ​ឡើង​ទៅ​ឯ​ណា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​ឯ​ហេប្រុន​ចុះ

2. ដូច្នេះ​ដាវីឌ​ក៏​ឡើង​ទៅ​ដល់​ទី​នោះ នាំ​ប្រពន្ធ​ខ្លួន​ទាំង​២ ទៅ​ជា​មួយ​ផង​គឺ​អ័ហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល និង​អ័ប៊ី‌កែល ជា​អ្នក​ស្រុក​កើមែល ដែល​ជា​ប្រពន្ធ​របស់​ខ្មោច​ណាបាល

3. ឯ​ពួក​អ្នក​ដែល​នៅ​ជា​មួយ នោះ​លោក​ក៏​នាំ​គេ ព្រម​ទាំង​ពួក​គ្រួ​គេ​រៀង​ខ្លួន​ឡើង​ទៅ​ដែរ គេ​ក៏​តាំង​ទី​លំនៅៗ​ក្នុង​អស់​ទាំង​តំបន់​នៃ​ក្រុង​ហេប្រុន រួច​ពួក​យូដា គេ​មក​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង​ធ្វើ​ជា​ស្តេច លើ​ជន‌ជាតិ​របស់​ខ្លួន​នៅ​ទី​នោះ។

4. មាន​គេ​ទូល​ដល់​ដាវីឌ​ថា ពួក​ដែល​បញ្ចុះ​អដ្ឋិ​របស់​សូល នោះ​គឺ​ជា​ពួក​អ្នក​នៅ​ក្រុង​យ៉ាបេស-កាឡាត

5. នោះ​ដាវីឌ​ទ្រង់​ចាត់​សារ ឲ្យ​ទៅ​ឯ​ពួក​ក្រុង​យ៉ាបេស-កាឡាត ប្រាប់​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​ចុះ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​សំដែង​សេចក្តី​សប្បុរស​ដល់​សូល ជា​ចៅ‌ហ្វាយ​នៃ​អ្នក ដោយ​បញ្ចុះ​អដ្ឋិ​ទ្រង់

សូមអានជំពូកពេញលេញ ២ សាំយូអែល 2