គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 18:5-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ស្តេច​ទ្រង់​ក៏​បង្គាប់​ដល់​យ៉ូអាប់ អ័ប៊ី‌សាយ និង​អ៊ីត‌តាយ​ថា ចូរ​មេត្តា​ដល់​អាប់‌សា‌ឡំម ជា​កូន​ប្រុស​យើង​ផង ដោយ​យល់​ដល់​យើង បណ្តា​ទ័ព​ក៏​បាន​ឮ ក្នុង​កាល​ដែល​ស្តេច​បាន​ផ្តាំ ពី​ដំណើរ​អាប់‌សា‌ឡំម ដល់​ពួក​មេ​ទាំង​ប៉ុន្មាន​ដែរ។

6. ដូច្នេះ ពួក​បណ្តា​ទ័ព​ក៏​ចេញ​ទៅ​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ត‌យុទ្ធ​គ្នា​នៅ​ក្នុង​ព្រៃ​អេប្រា‌អិម

7. បណ្តា​ពួក​ទ័ព​នៃ​សាសន៍​អ៊ីស្រា‌អែល​គេ​ចាញ់​ពួក​ពល​ខាង​ដាវីឌ​នៅ​ទី​នោះ ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក​ណាស់ អស់​ចំនួន​២​ម៉ឺន​នាក់

8. ដ្បិត​ការ​សង្គ្រាម​បាន​លុក‌លុយ​ពេញ​ក្នុង​ស្រុក​នោះ ហើយ​នៅ​ថ្ងៃ​នោះ ព្រៃ​ក៏​ធ្វើ​ឲ្យ​បណ្តា​មនុស្ស​វិនាស​ទៅ ច្រើន​ជាង​វិនាស ដោយ​មុខ​ដាវ​ទៅ​ទៀត។

9. រីឯ​អាប់‌សា‌ឡំម ទ្រង់​ប្រទះ​នឹង​ពួក​ពល​ទ័ព​ខាង​ដាវីឌ គ្រា​នោះ ទ្រង់​កំពុង​គង់​លើ​លា​កាត់ សត្វ​ជំនិះ​ក៏​ទៅ​ក្រោម​មែក​ដើម​ម៉ៃសាក់​ដែល​សាង‌ញ៉ាង នោះ​ព្រះ‌សិរ​ក៏​ទាក់​ជាប់​នៅ​នឹង​មែក​ឈើ ព្យួរ​ផុត​ពី​ដី​ឡើង ឯ​លា​កាត់​ដែល​ទ្រង់​គង់​ក៏​ដើរ​បង្ហួស​ទៅ

10. ខណៈ​នោះ មាន​មនុស្ស​ម្នាក់​បាន​ឃើញ ក៏​ទៅ​ជំរាប​ដល់​យ៉ូអាប់​ថា ន៏ ខ្ញុំ​បាន​ឃើញ​អាប់‌សា‌ឡំម ព្យួរ​នៅ​លើ​ដើម​ម៉ៃសាក់​មួយ

11. ឯ​យ៉ូអាប់​ក៏​បន្ទោស​ដល់​អ្នក​ដែល​ប្រាប់​ដំណឹង​នោះ​ថា បើ​ឯង​បាន​ឃើញ​ហើយ ម្តេច​ក៏​មិន​បាន​វាយ​សំឡាប់​នៅ​ទី​នោះ​ភ្លាម​ទៅ នោះ​អញ​នឹង​បាន​ឲ្យ​ប្រាក់​១០​ដួង និង​ខ្សែ​ក្រវាត់​១​ដល់​ឯង

សូមអានជំពូកពេញលេញ ២ សាំយូអែល 18