គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 17:5-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. តែ​អាប់‌សា‌ឡំម​មាន​ព្រះ‌បន្ទូល​ថា ចូរ​ហៅ​ហ៊ូសាយ ជា​ពួក​អើគី​មក ដើម្បី​យើង​បាន​ស្តាប់​សេចក្តី​ដែល​គាត់​ថា​ជា​យ៉ាង​ណា​ដែរ

6. កាល​ហ៊ូសាយ​បាន​មក​ដល់​អាប់‌សា‌ឡំម​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ័ហ៊ី‌ថូ‌ផែល​បាន​និយាយ​ដូច្នេះ តើ​គួរ​ឲ្យ​យើង​ធ្វើ​តាម​ឬ​អី បើ​មិន​គួរ​ទេ សូម​ឆ្លើយ​ប្រាប់​មក​ចុះ

7. ដូច្នេះ ហ៊ូសាយ​ក៏​ទូល​ឆ្លើយ​ថា សេចក្តី​ប្រឹក្សា​ដែល​អ័ហ៊ី‌ថូ‌ផែល​បាន​ទូល​ម្តង​នេះ មិន​ល្អ​ទេ

8. ដ្បិត​ទ្រង់​ជ្រាប​ថា ព្រះ‌បិតា និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ ហើយ​មាន​ចិត្ត​ក្តៅ​ក្រហាយ ដូច​ជា​ខ្លា‌ឃ្មុំ​ញី​នៅ​វាល​ដែល​ត្រូវ​ព្រាត់​ពី​កូន មួយ​ទៀត​ព្រះ‌បិតា​ទ្រង់​ជា​មនុស្ស​ថ្នឹក​ចំបាំង​ផង ទ្រង់​មិន​ផ្ទំ​នៅ​ជា​មួយ​នឹង​ពួក​ពល​ទេ

9. ពេល​ថ្មើរ​នេះ មុខ​ជា​ទ្រង់​ពួន​នៅ​ក្នុង​រណ្តៅ​ណា​មួយ ឬ​នៅ​កន្លែង​ណា​ទៀត​មិន​ខាន ដូច្នេះ កាល​ណា​ចាប់​តាំង​ច្បាំង​គ្នា ហើយ​មាន​ពួក​យើង​ខ្លះ​ដួល​ស្លាប់ នោះ​អ្នក​ណា​ដែល​ឮ គេ​នឹង​ផ្សាយ​ប្រាប់​ថា មាន​ពួក​ខាង​អាប់‌សា‌ឡំម​ស្លាប់​សន្ធឹក​ហើយ

សូមអានជំពូកពេញលេញ ២ សាំយូអែល 17