គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 17:2-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ទូល‌បង្គំ នឹង​បាន​ទាន់ ក្នុង​កាល​ដែល​កំពុង​តែ​អស់​កំឡាំង ហើយ​មាន​ដៃ​ខ្សោយ រួច​នឹង​ធ្វើ​ឲ្យ​ភ័យ យ៉ាង​នោះ​បណ្តា​ទ័ព​ទាំង​អស់​ដែល​នៅ​ជា​មួយ នឹង​រត់​ចេញ​ទៅ ទូល‌បង្គំ​នឹង​វាយ​តែ​ស្តេច​ប៉ុណ្ណោះ

3. ហើយ​នឹង​នាំ​បណ្តា‌ជន​ទាំង​អស់​មក​វិញ​ថ្វាយ​ដល់​ទ្រង់ ដ្បិត​បើ​ចាប់​បាន​ម្នាក់​ដែល​ទ្រង់​ត្រូវ​រក នោះ​ទុក​ដូច​ជា​បាន​មនុស្ស​ទាំង​អស់​មក​វិញ​ដែរ យ៉ាង​នោះ បណ្តា‌ជន​ទាំង​អស់​គ្នា នឹង​បាន​សេចក្តី​សុខ​ហើយ

4. ពាក្យ​នោះ​ក៏​គាប់​ព្រះ‌ទ័យ​ដល់​អាប់‌សា‌ឡំម និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា។

5. តែ​អាប់‌សា‌ឡំម​មាន​ព្រះ‌បន្ទូល​ថា ចូរ​ហៅ​ហ៊ូសាយ ជា​ពួក​អើគី​មក ដើម្បី​យើង​បាន​ស្តាប់​សេចក្តី​ដែល​គាត់​ថា​ជា​យ៉ាង​ណា​ដែរ

សូមអានជំពូកពេញលេញ ២ សាំយូអែល 17