គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 14:7-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ឥឡូវ​នេះ ញាតិ‌សន្តាន​ទាំង​អស់​បាន​លើក​គ្នា មក​ទាស់​នឹង​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់​ដោយ​ថា ចូរ​ប្រគល់​អា​១​ដែល​សំឡាប់​បង​ខ្លួន​មក​ឲ្យ​យើង​សំឡាប់​ចោល ឲ្យ​ធួន​នឹង​ជីវិត​របស់​បង ដែល​វា​បាន​សំឡាប់​ចុះ យើង​នឹង​សំឡាប់ ទាំង​អ្នក​ដែល​ត្រូវ​ស៊ី​មរដក​នេះ​ទៅ​ផង ដូច្នេះ គេ​នឹង​ពន្លត់​រងើក​ភ្លើង​របស់​ខ្ញុំ​ម្ចាស់​ដែល​នៅ​សល់​នេះ ឥត​ទុក​ឲ្យ​ប្ដី​ខ្ញុំ​ម្ចាស់​មាន​ឈ្មោះ​មាន​ពូជ‌ពង្ស​សល់​នៅ​លើ​ផែនដី​ឡើយ។

8. ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ស្ត្រី​នោះ​ថា ចូរ​ទៅ​ផ្ទះ​ចុះ យើង​នឹង​បង្គាប់​ពី​ដំណើរ​នាង

9. នោះ​ស្ត្រី​ពី​ក្រុង​ត្កូអា នាង​ទូល​ថា ឱ​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ម្ចាស់​អើយ សូម​ឲ្យ​សេចក្តី​ទុច្ចរិត​នេះ​នៅ​លើ​ខ្ញុំ​ម្ចាស់ និង​ពូជ​ពង្ស​នៃ​ឪពុក​របស់​ខ្ញុំ​ម្ចាស់​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌ករុណា និង​រាជ្យ​ទ្រង់​បាន​ឥត​ទោស​ឡើយ

10. ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​អ្នក​ណា​និយាយ​អ្វី​នឹង​នាង នោះ​ចូរ​នាំ​គេ​មក​ឯ​យើង យ៉ាង​នោះ​គេ​នឹង​មិន​ហ៊ាន​ពាល់​នាង​ទៀត​ទេ

11. រួច​នាង​ទូល​ថា សូម​ទ្រង់​ព្រះ‌ករុណា​នឹក​ចាំ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​សង‌សឹក និង​ឈាម មក​បំផ្លាញ​ទៀត​ឡើយ ក្រែង​គេ​សំឡាប់​កូន​របស់​ខ្ញុំ​ម្ចាស់ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា នឹង​គ្មាន​សក់​១​សរសៃ​ជ្រុះ​ពី​ក្បាល​របស់​កូន​នាង​ចុះ​ដល់​ដី​ឡើយ។

សូមអានជំពូកពេញលេញ ២ សាំយូអែល 14