គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 14:5-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. នោះ​ស្តេច​ទ្រង់​សួរ​ថា តើ​វា​ថ្វី នាង​ទូល​ឆ្លើយ​ថា ឱ​ហ្ន៎​ព្រះ‌អង្គ​អើយ ខ្ញុំ​ម្ចាស់​នេះ​ជា​ស្រី​មេម៉ាយ ប្ដី​បាន​ស្លាប់​ចោល​ទៅ​ហើយ

6. ហើយ​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់ មាន​កូន​ប្រុស​២ វា​ឈ្លោះ​គ្នា​នៅ​ឯ​ចំការ ឥត​មាន​អ្នក​ណា​នឹង​ញែក​ចេញ​ពី​គ្នា​ឡើយ ហើយ​១​បាន​វាយ​១​ស្លាប់​ទៅ

7. ឥឡូវ​នេះ ញាតិ‌សន្តាន​ទាំង​អស់​បាន​លើក​គ្នា មក​ទាស់​នឹង​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់​ដោយ​ថា ចូរ​ប្រគល់​អា​១​ដែល​សំឡាប់​បង​ខ្លួន​មក​ឲ្យ​យើង​សំឡាប់​ចោល ឲ្យ​ធួន​នឹង​ជីវិត​របស់​បង ដែល​វា​បាន​សំឡាប់​ចុះ យើង​នឹង​សំឡាប់ ទាំង​អ្នក​ដែល​ត្រូវ​ស៊ី​មរដក​នេះ​ទៅ​ផង ដូច្នេះ គេ​នឹង​ពន្លត់​រងើក​ភ្លើង​របស់​ខ្ញុំ​ម្ចាស់​ដែល​នៅ​សល់​នេះ ឥត​ទុក​ឲ្យ​ប្ដី​ខ្ញុំ​ម្ចាស់​មាន​ឈ្មោះ​មាន​ពូជ‌ពង្ស​សល់​នៅ​លើ​ផែនដី​ឡើយ។

8. ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ស្ត្រី​នោះ​ថា ចូរ​ទៅ​ផ្ទះ​ចុះ យើង​នឹង​បង្គាប់​ពី​ដំណើរ​នាង

9. នោះ​ស្ត្រី​ពី​ក្រុង​ត្កូអា នាង​ទូល​ថា ឱ​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ម្ចាស់​អើយ សូម​ឲ្យ​សេចក្តី​ទុច្ចរិត​នេះ​នៅ​លើ​ខ្ញុំ​ម្ចាស់ និង​ពូជ​ពង្ស​នៃ​ឪពុក​របស់​ខ្ញុំ​ម្ចាស់​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌ករុណា និង​រាជ្យ​ទ្រង់​បាន​ឥត​ទោស​ឡើយ

សូមអានជំពូកពេញលេញ ២ សាំយូអែល 14