គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 14:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​យ៉ូអាប់ ជា​កូន​សេរូយ៉ា លោក​យល់​ឃើញ​ថា ស្តេច​មាន​ព្រះ‌ទ័យ​នឹក​រឭកដល់​អាប់‌សា‌ឡំម

2. នោះ​ក៏​ចាត់​គេ​ទៅ​ឯ​ក្រុង​ត្កូអា នាំ​ស្រី​ប្រាជ្ញា​ម្នាក់​មក​ពី​ទី​នោះ ហើយ​បញ្ចេះ​ថា សូម​ឲ្យ​អ្នក​ក្លែង​ខ្លួន ធ្វើ​ជា​អ្នក​កាន់​ទុក្ខ ដោយ​ស្លៀក‌ពាក់​បែប​កាន់​ទុក្ខ ឥត​លាប​ប្រេង​ឡើយ គឺ​ឲ្យ​ធ្វើ​ដូច​ស្ត្រី​ដែល​បាន​កាន់​ទុក្ខ​ខ្មោច​ស្លាប់​ជា​យូរ​មក​ហើយ

3. រួច​ចូល​ទៅ​គាល់​ស្តេច​ទូល​យ៉ាង​ដូច្នេះ នោះ​យ៉ូអាប់​ក៏​បង្គាប់​ពាក្យ​ឲ្យ​និយាយ។

4. កាល​ស្ត្រី​ពី​ក្រុង​ត្កូអា​នោះ បាន​ចូល​ទៅ​ចំពោះ​ស្តេច ក៏​ទំលាក់​ខ្លួន ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ‌បង្គំ ទូល​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​ជួយ​ខ្ញុំ​ម្ចាស់​ផង

សូមអានជំពូកពេញលេញ ២ សាំយូអែល 14