1. រីឯយ៉ូអាប់ ជាកូនសេរូយ៉ា លោកយល់ឃើញថា ស្តេចមានព្រះទ័យនឹករឭកដល់អាប់សាឡំម
2. នោះក៏ចាត់គេទៅឯក្រុងត្កូអា នាំស្រីប្រាជ្ញាម្នាក់មកពីទីនោះ ហើយបញ្ចេះថា សូមឲ្យអ្នកក្លែងខ្លួន ធ្វើជាអ្នកកាន់ទុក្ខ ដោយស្លៀកពាក់បែបកាន់ទុក្ខ ឥតលាបប្រេងឡើយ គឺឲ្យធ្វើដូចស្ត្រីដែលបានកាន់ទុក្ខខ្មោចស្លាប់ជាយូរមកហើយ
3. រួចចូលទៅគាល់ស្តេចទូលយ៉ាងដូច្នេះ នោះយ៉ូអាប់ក៏បង្គាប់ពាក្យឲ្យនិយាយ។