គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 11:3-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ដាវីឌ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ស៊ើប​សួរ​ពី​នាង ហើយ​ម្នាក់​នោះ​ទូល​ថា នាង​ឈ្មោះ​បាត‌សេបា​ជា​កូន​អេលាម ប្រពន្ធ​អ៊ូរី សាសន៍​ហេត

4. នោះ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​នាំ​នាង​យក​មក រួច​នាង​ក៏​ចូល​មក​ឯ​ទ្រង់ ហើយ​ទ្រង់​ផ្ទំ​ជា​មួយ​នឹង​នាង​ទៅ ដ្បិត​នាង​ទើប​នឹង​បាន​ស្អាត​ពី​រដូវ​នាង​ហើយ រួច​នាង​ត្រឡប់​ទៅ​ឯ​ផ្ទះ​វិញ

5. នាង​ក៏​មាន​គភ៌ ហើយ​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដាវីឌ ខ្ញុំ​ម្ចាស់​មាន​គភ៌​ហើយ។

6. នោះ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ឯ​យ៉ូអាប់​ប្រាប់​ថា ចូរ​ចាត់​អ៊ូរី​ជា​សាសន៍​ហេត ឲ្យ​មក​ឯ​យើង ដូច្នេះ យ៉ូអាប់​ក៏​ឲ្យ​អ៊ូរី​ទៅ​ឯ​ដាវីឌ

7. កាល​គាត់​បាន​ទៅ​ដល់​ហើយ នោះ​ដាវីឌ​សាក​សួរ​ដំណឹង​ពី​យ៉ូអាប់ ហើយ​ពី​បណ្តា​ទ័ព និង​ពី​ការ​សង្គ្រាម​បាន​ជា​យ៉ាង​ណា

8. រួច​ដាវីឌ​មាន​ព្រះ‌បន្ទូល​ទៅ​អ៊ូរី​ថា ចូរ​ចុះ​ទៅ​ផ្ទះ ហើយ​លាង​ជើង​ឯង​ទៅ លុះ​គាត់​ចេញ​ពី​ដំណាក់​ស្តេច​ហើយ នោះ​ក៏​មាន​គេ​នាំ​យក​ម្ហូប‌ម្ហា​ពី​ស្តេច​ទៅ​ជូន​គាត់

9. ប៉ុន្តែ អ៊ូរី​គាត់​ទៅ​ដេក​ជា​មួយ​នឹង​ពួក​មហា‌តលិក​របស់​ម្ចាស់​ខ្លួន នៅ​ត្រង់​មុខ​មាត់​ទ្វារ​ដំណាក់​វិញ ឥត​បាន​ចុះ​ទៅ​ឯ​ផ្ទះ​ខ្លួន​ទេ

10. កាល​គេ​ទូល​ដាវីឌ​ថា អ៊ូរី​មិន​បាន​ចុះ​ទៅ​ឯ​គាត់​ផ្ទះ​ទេ នោះ​ទ្រង់​សួរ​អ៊ូរី​ថា តើ​ឯង​មិន​បាន​មក​ពី​ឆ្ងាយ​ទេ​ឬ​អី ដូច្នេះ ម្តេច​ក៏​មិន​ចុះ​ទៅ​ឯ​ផ្ទះ

11. នោះ​អ៊ូរី​ទូល​ឆ្លើយ​ថា ហឹប​នៃ​ព្រះ និង​ពួក​អ៊ីស្រា‌អែល ហើយ​ពួក​យូដា​សុទ្ធ​តែ​នៅ​ក្នុង​បង្ហារ ព្រម​ទាំង​យ៉ូអាប់​ជា​ចៅ‌ហ្វាយ​ទូល‌បង្គំ និង​ពួក​ពល​ផង​ទ្រង់ ជា​ម្ចាស់​នៃ​ទូល‌បង្គំ ក៏​សុទ្ធ​តែ​ដេក​នៅ​វាល​ដែរ ដូច្នេះ តើ​ឲ្យ​ទូល‌បង្គំ​ចូល​ទៅ​ឯ​ផ្ទះ និង​ទទួល​ទាន ហើយ​ដេក​នៅ​ជា​មួយ​នឹង​ប្រពន្ធ​ទូល‌បង្គំ​ដូច​ម្តេច​កើត ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​ទ្រង់ និង​ព្រលឹង​ទ្រង់​ដ៏​មាន​ជីវិត​រស់​នៅ​ថា ទូល‌បង្គំ​មិន​ព្រម​ធ្វើ​ដូច្នោះ​ឡើយ

12. នោះ​ដាវីឌ​មាន​ព្រះ‌បន្ទូល​ថា បើ​ដូច្នេះ ចូរ​ឯង​ទៅ​ឯ​ណេះ​ក្នុង​ថ្ងៃ​នេះ​ទៀត​ចុះ ស្អែក​ឡើង​យើង​នឹង​ឲ្យ​ឯង​ទៅ​វិញ នោះ​អ៊ូរី​ក៏​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡិម​ក្នុង​ថ្ងៃ​នោះ ហើយ​ថ្ងៃ​ស្អែក​ទៀត

13. កាល​ដាវីឌ​ទ្រង់​ហៅ​គាត់​មក នោះ​គាត់​ក៏​បរិភោគ​នៅ​ចំពោះ​ទ្រង់ ហើយ​ទ្រង់​បំផឹក​ឲ្យ​គាត់​ស្រវឹង តែ​ដល់​ល្ងាច​គាត់​ចេញ​ទៅ​ដេក​នៅ​គ្រែ ជា​មួយ​នឹង​ពួក​មហា‌តលិក​របស់​ម្ចាស់​ខ្លួន​ទៀត ឥត​មាន​ចុះ​ទៅ​ឯ​ផ្ទះ​ឡើយ។

សូមអានជំពូកពេញលេញ ២ សាំយូអែល 11