គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 8:4-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ក៏​សង់​ក្រុង​ថាត់ម៉ោរ នៅ​ទី​រហោ‌ស្ថាន និង​អស់​ទាំង​ទី​ក្រុង​សំរាប់​ជា​ឃ្លាំង ដែល​ទ្រង់​បាន​ធ្វើ​នៅ​ស្រុក​ហាម៉ាត​នោះ​ដែរ

5. ទ្រង់​ក៏​សង់​ក្រុង​បេត-ហូរ៉ុន​ខាង​លើ និង​ខាង​ក្រោម ជា​ទី​ក្រុង​មាន​បន្ទាយ ហើយ​មាន​កំផែង មាន​ទ្វារ និង​រនុក​ផង

6. ព្រម​ទាំង​ក្រុង​ប្អាឡាត និង​អស់​ទាំង​ទី​ក្រុង សំរាប់​ជា​ឃ្លាំង​របស់​សាឡូ‌ម៉ូន ហើយ​ទី​ក្រុង​សំរាប់​រទេះ​ចំបាំង និង​ទី​ក្រុង​សំរាប់​ពល​សេះ​ទ្រង់ ព្រម​ទាំង​អ្វីៗ​ដែល​ស្តេច​ប្រាថ្នា​ចង់​ធ្វើ សំរាប់​ជា​ទី​គាប់​ព្រះ‌ទ័យ នៅ​ក្រុង​យេរូ‌សាឡិម នៅ​ភ្នំ​ល្បាណូន ហើយ​នៅ​គ្រប់​ក្នុង​ស្រុក​ដែល​នៅ​ក្រោម​អំណាច​ទ្រង់​ផង។

7. ឯ​ពួក​ជន​ទាំង​ប៉ុន្មាន ដែល​សល់​ពី​ពួក​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស ដែល​មិន​មែន​ជា​ពូជ​អ៊ីស្រា‌អែល

8. ព្រម​ទាំង​ពួក​កូន​ចៅ​គេ ដែល​សល់​នៅ​ក្នុង​ស្រុក គឺ​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មិន​បាន​បំផ្លាញ​បង់ នោះ​សាឡូ‌ម៉ូន​ទ្រង់​បាន​កេណ្ឌ​ទុក​ជា​បាវ​បំរើ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

9. តែ​ទ្រង់​មិន​បាន​យក​អ្នក​ណា​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​ធ្វើ​ជា​អ្នក​បំរើ​សំរាប់​ការ​ទ្រង់​ទេ គេ​សុទ្ធ​តែ​ជា​មនុស្ស​ចំបាំង និង​ជា​មេ​លើ​ពួក​មេ‌ទ័ព ជា​នាយ​ត្រួត​លើ​រទេះ​ចំបាំង និង​ពួក​ពល​សេះ​របស់​ទ្រង់​វិញ

10. ឯ​ពួក​មេ‌ទ័ព​ធំ​របស់​ស្តេច​សាឡូ‌ម៉ូន ទាំង​អស់​មាន​២៥០​នាក់ ដែល​ត្រួត‌ត្រា​លើ​ពួក​ទ័ព។

11. រួច​មក សាឡូ‌ម៉ូន​ទ្រង់​នាំ​ព្រះ‌រាជ‌បុត្រី​ផារ៉ោន​ចេញ​ពី​ក្រុង​ដាវីឌ ឡើង​មក​ឯ​ដំណាក់​ដែល​ទ្រង់​បាន​សង់​សំរាប់​ព្រះ‌នាង ដ្បិត​ទ្រង់​នឹក​ថា ប្រពន្ធ​របស់​អញ​មិន​ត្រូវ​នៅ​ក្នុង​ដំណាក់​នៃ​ដាវីឌ ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល​ទេ ពី​ព្រោះ​ទី​កន្លែង​ដែល​ហឹប​នៃ​ព្រះ‌យេហូវ៉ា បាន​ចូល​មក​ទាំង​នោះ​សុទ្ធ​តែ​បរិសុទ្ធ​ទាំង​អស់។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 8