គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 8:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. លុះ​កន្លង​ទៅ​បាន​២០​ឆ្នាំ​ហើយ គឺ​អស់​ពេល​ដែល​សាឡូ‌ម៉ូន​កំពុង​តែ​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នឹង​ដំណាក់​របស់​ទ្រង់

2. នោះ​ទ្រង់​ក៏​សង់​អស់​ទាំង​ទី​ក្រុង​ឡើង​ជា​ទី​ក្រុង​ដែល​ហ៊ីរ៉ាម​បាន​ប្រគល់​មក​វិញ ហើយ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ។

3. សាឡូ‌ម៉ូន​ទ្រង់​ចេញ​ទៅ​ច្បាំង ហើយ​យក​បាន​ក្រុង​ហាម៉ាត-សូបា

4. ក៏​សង់​ក្រុង​ថាត់ម៉ោរ នៅ​ទី​រហោ‌ស្ថាន និង​អស់​ទាំង​ទី​ក្រុង​សំរាប់​ជា​ឃ្លាំង ដែល​ទ្រង់​បាន​ធ្វើ​នៅ​ស្រុក​ហាម៉ាត​នោះ​ដែរ

5. ទ្រង់​ក៏​សង់​ក្រុង​បេត-ហូរ៉ុន​ខាង​លើ និង​ខាង​ក្រោម ជា​ទី​ក្រុង​មាន​បន្ទាយ ហើយ​មាន​កំផែង មាន​ទ្វារ និង​រនុក​ផង

6. ព្រម​ទាំង​ក្រុង​ប្អាឡាត និង​អស់​ទាំង​ទី​ក្រុង សំរាប់​ជា​ឃ្លាំង​របស់​សាឡូ‌ម៉ូន ហើយ​ទី​ក្រុង​សំរាប់​រទេះ​ចំបាំង និង​ទី​ក្រុង​សំរាប់​ពល​សេះ​ទ្រង់ ព្រម​ទាំង​អ្វីៗ​ដែល​ស្តេច​ប្រាថ្នា​ចង់​ធ្វើ សំរាប់​ជា​ទី​គាប់​ព្រះ‌ទ័យ នៅ​ក្រុង​យេរូ‌សាឡិម នៅ​ភ្នំ​ល្បាណូន ហើយ​នៅ​គ្រប់​ក្នុង​ស្រុក​ដែល​នៅ​ក្រោម​អំណាច​ទ្រង់​ផង។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 8