6. ឯពួកសង្ឃ គេឈរនៅទីតាមដំណែងរបស់គេរៀងខ្លួន ព្រមទាំងពួកលេវីដែរ គេកាន់ប្រដាប់ភ្លេងនៃព្រះយេហូវ៉ា ដែលស្តេចដាវីឌបានធ្វើសំរាប់នឹងអរព្រះគុណដល់ព្រះយេហូវ៉ា ក្នុងកាលដែលដាវីឌបានសរសើរ ដោយសារពួកនោះថា សេចក្ដីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច ពួកសង្ឃក៏ផ្លុំត្រែឡើងនៅមុខគេ ហើយពួកអ៊ីស្រាអែលទាំងអស់ក៏ឈរនៅ
7. សាឡូម៉ូនទ្រង់ញែកកន្លែងកណ្តាលទីលាន ដែលនៅមុខព្រះវិហារនៃព្រះយេហូវ៉ាចេញជាបរិសុទ្ធ ដ្បិតគឺនៅទីនោះហើយ ដែលទ្រង់ថ្វាយដង្វាយដុតទាំងប៉ុន្មាន ព្រមទាំងខ្លាញ់ដង្វាយមេត្រីផង ពីព្រោះអាសនាលង្ហិន ដែលសាឡូម៉ូនបានធ្វើនោះ មិនល្មមនឹងទទួលអស់ទាំងដង្វាយដុត ដង្វាយម្សៅ និងខ្លាញ់ផងបានទេ។
8. នៅគ្រានោះ សាឡូម៉ូន និងពួកអ៊ីស្រាអែលទាំងអស់គ្នា បានធ្វើបុណ្យអស់៧ថ្ងៃ ជាជំនុំយ៉ាងធំ ដែលមូលមក ចាប់តាំងពីទ្វារចូលស្រុកហាម៉ាត រហូតដល់ជ្រោះស្រុកអេស៊ីព្ទ
9. នៅថ្ងៃទី៨ គេក៏ប្រជុំជាជំនុំមុតមាំ ពីព្រោះគេធ្វើបុណ្យឆ្លងអាសនាអស់៧ថ្ងៃ និងបុណ្យនោះ៧ថ្ងៃទៀត
10. រួចដល់ថ្ងៃទី២៣ខែអស្សុជ ទ្រង់ឲ្យពួកជនវិលទៅឯទីលំនៅរបស់គេវិញ ដោយរីករាយសប្បាយ ហើយមានចិត្តត្រេកអរ ដោយព្រោះសេចក្ដីសប្បុរស ដែលព្រះយេហូវ៉ាបានប្រោសដល់ដាវីឌ ហើយដល់សាឡូម៉ូន និងអ៊ីស្រាអែលជារាស្ត្ររបស់ទ្រង់។
11. ដូច្នេះសាឡូម៉ូនបានស្អាងព្រះវិហារនៃព្រះយេហូវ៉ា និងដំណាក់ស្តេចរួចជាស្រេច ហើយរបស់ទាំងប៉ុន្មានដែលសាឡូម៉ូនមានព្រះទ័យចង់ធ្វើ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយក្នុងដំណាក់របស់ទ្រង់ នោះក៏ធ្វើកើតទាំងអស់
12. រួចមក ព្រះយេហូវ៉ាទ្រង់លេចមកឯសាឡូម៉ូននៅវេលាយប់ មានព្រះបន្ទូលថា អញបានទទួលសេចក្ដីអធិស្ឋានរបស់ឯងហើយ ក៏បានរើសទីនេះ ទុកជាទីសំរាប់អញ ឲ្យបានជាទីថ្វាយយញ្ញបូជា
13. បើកាលណាអញបិទមេឃមិនឲ្យភ្លៀងធ្លាក់ចុះ ឬបើអញបង្គាប់កណ្តូបឲ្យស៊ីបំផ្លាញស្រុក ឬឲ្យមានអាសន្នរោគកើតឡើងក្នុងពួករាស្ត្រអញ