គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 7:1-3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. កាល​សាឡូ‌ម៉ូន​បាន​អធិ‌ស្ឋាន​ស្រេច​ហើយ នោះ​ភ្លើង​ក៏​ចុះ​ពី​លើ​មេឃ មក​បញ្ឆេះ​ដង្វាយ​ដុត និង​យញ្ញ‌បូជា​ទាំង​ប៉ុន្មាន​ទៅ ហើយ​ព្រះ‌វិហារ​បាន​ពេញ ដោយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា

2. ពួក​សង្ឃ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​មិន​បាន ដោយ​ព្រោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នៅ​ពេញ​ក្នុង​ព្រះ‌វិហារ​នោះ

3. ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​គេ​ក៏​មើល​ឃើញ ក្នុង​កាល​ដែល​ភ្លើង​ចុះ​មក និង​សិរី‌ល្អ​នៃ​ទ្រង់​បាន​នៅ​លើ​ព្រះ‌វិហារ​ដែរ ហើយ​គេ​ឱន​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ‌បង្គំ​នៅ​ទី​ក្រាល​ថ្ម ព្រម​ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ថា ទ្រង់​ប្រកប​ដោយ​ករុណា‌គុណ ឯ​សេចក្ដី​សប្បុរស​របស់​ទ្រង់ ក៏​នៅ​អស់​កល្ប‌ជានិច្ច។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 7