គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 6:37-42 ព្រះគម្ពីរបរិសុទ្ធ (KHOV)

37. នោះ​បើ​គេ​នឹក​ចាំ​នៅ​ក្នុង​ស្រុក ដែល​បាន​ដឹក‌នាំ​គេ​ទៅ​ជា​ឈ្លើយ​នោះ ហើយ​បែរ​ត្រឡប់​មក​វិញ ព្រម​ទាំង​ទូល​អង្វរ​ដល់​ទ្រង់​នៅ​ក្នុង​ស្រុក ដែល​គេ​នៅ​ជា​ឈ្លើយ​នោះ​ថា យើង​ខ្ញុំ​បាន​ធ្វើ​បាប ព្រម​ទាំង​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន ហើយ​ធ្វើ​ការ​អាក្រក់

38. បើ‌សិន​ជា​គេ​វិល​ត្រឡប់​មក​ឯ​ទ្រង់ អស់​ពី​ចិត្ត អស់​ពី​ព្រលឹង នៅ​ក្នុង​ស្រុក​ដែល​គេ​នៅ​ជា​ឈ្លើយ គឺ​ក្នុង​ស្រុក​ដែល​ខ្មាំង​សត្រូវ​បាន​ដឹក‌នាំ​ទៅ​នោះ ហើយ​គេ​អធិ‌ស្ឋាន​ដំរង់​មក​ឯ​ស្រុក​នេះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​អយ្យកោ​គេ និង​ទី​ក្រុង​នេះ​ដែល​ទ្រង់​បាន​រើស ហើយ​ព្រះ‌វិហារ​នេះ ដែល​ទូល‌បង្គំ​បាន​ស្អាង​ថ្វាយ​ដល់​ព្រះ‌នាម​ទ្រង់

39. នោះ​សូម​ទ្រង់​ប្រោស​ស្តាប់ ពី​លើ​ស្ថាន​សួគ៌ គឺ​ពី​ទី​លំនៅ​របស់​ទ្រង់ ចំពោះ​ពាក្យ​ដែល​គេ​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​សំរេច​សេចក្ដី​ត្រឹម‌ត្រូវ​ឲ្យ​គេ​ផង ហើយ​អត់​ទោស​ដល់​រាស្ត្រ​ទ្រង់ ដែល​បាន​ធ្វើ​បាប​នឹង​ទ្រង់​នោះ។

40. ឥឡូវ​នេះ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ឲ្យ​ព្រះ‌នេត្រ​ទ្រង់​បាន​នៅ​តែ​បើក ហើយ​ព្រះ‌កាណ៌​ទ្រង់​ផ្ទៀង​ស្តាប់​ជានិច្ច ចំពោះ​សេចក្ដី​ដែល​គេ​អធិ‌ស្ឋាន​នៅ​ទី​នេះ

41. ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​ទ្រង់​ឈរ​ឡើង យាង​ចូល​ទៅ​ឯ​ទី​សំរាក​របស់​ទ្រង់​ឥឡូវ ព្រម​ទាំង​ហឹប​របស់​ឥទ្ធា‌នុភាព​របស់​ទ្រង់​ផង ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​ឲ្យ​ពួក​សង្ឃ​នៃ​ទ្រង់​បាន​ប្រដាប់​ខ្លួន ដោយ​សេចក្ដី​សង្គ្រោះ ហើយ​ឲ្យ​ពួក​បរិសុទ្ធ​របស់​ទ្រង់​បាន​រីក‌រាយ​សប្បាយ ដោយ​សេចក្ដី​ល្អ

42. ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​កុំ​បំបែរ​មុខ​នៃ​អ្នក ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ចេញ​ឡើយ សូម​នឹក​ចាំ​ពី​សេចក្ដី​សប្បុរស ដែល​ទ្រង់​បាន​ប្រោស​ដល់​ដាវីឌ​ជា​អ្នក​បំរើ​ទ្រង់​ផង។។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 6