គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 6:22-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. បើ‌សិន​ជា​អ្នក​ណា​ធ្វើ​បាប ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន ហើយ​គេ​ឲ្យ​អ្នក​នោះ​ស្បថ រួច​អ្នក​នោះ​ក៏​មក​ស្បថ​នៅ​មុខ​អាស‌នា​នៃ​ទ្រង់​ក្នុង​ព្រះ‌វិហារ​នេះ

23. នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​សំរេច​ការ​ដោយ​ជំនុំ‌ជំរះ​ពួក​បាវ​បំរើ​ទ្រង់ ទាំង​ដាក់​ទោស​ដល់​មនុស្ស​អាក្រក់ ដើម្បី​នឹង​ទំលាក់​អំពើ​អាក្រក់​របស់​គេ ទៅ​លើ​ក្បាល​គេ​វិញ ហើយ​សំរេច​ដល់​មនុស្ស​សុចរិត​ទុក​ជា​សុចរិត ដើម្បី​នឹង​សង​គេ តាម​សេចក្ដី​សុចរិត​របស់​ខ្លួន​គេ​ទៅ។

24. បើ​កាល​ណា​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ទ្រង់ ត្រូវ​ចាញ់​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ ដោយ​ព្រោះ​គេ​បាន​ធ្វើ​បាប​នឹង​ទ្រង់ នោះ​បើ​គេ​ត្រឡប់​មក​វិញ ព្រម​ទាំង​គោរព​ដល់​ព្រះ‌នាម​ទ្រង់ ហើយ​នឹង​អធិ‌ស្ឋាន​ទូល​អង្វរ​នៅ​ចំពោះ​ទ្រង់​ក្នុង​ព្រះ‌វិហារ​នេះ

25. នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ និង​អត់​ទោស​ចំពោះ​អំពើ​បាប​របស់​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ផង រួច​សូម​នាំ​គេ​ត្រឡប់​មក នៅ​ក្នុង​ស្រុក ដែល​ទ្រង់​បាន​ប្រទាន​ដល់​គេ និង​ពួក​អយ្យកោ​គេ​វិញ។

26. បើ​កាល​ណា​មេឃ​រាំង​ភ្លៀង ដោយ​ព្រោះ​គេ​បាន​ធ្វើ​បាប​នឹង​ទ្រង់ នោះ​បើ​គេ​អធិ‌ស្ឋាន​ដំរង់​មក​ឯ​ទី​នេះ ព្រម​ទាំង​គោរព​ដល់​ព្រះ‌នាម​ទ្រង់ ហើយ​លះ‌បង់​ចោល​អំពើ​បាប​របស់​គេ​ចេញ ដោយ​ព្រោះ​ទ្រង់​បាន​ផ្ចាញ់‌ផ្ចាល​គេ

សូមអានជំពូកពេញលេញ ២ របាក្សត្រ 6