គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 5:9-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ឯ​ឈើ​ស្នែង​នោះ​វែង​ល្មម បាន​ជា​មើល​ពី​ត្រង់​ទី​ទូល​សួរ​ដល់​ព្រះ​ទៅ ឃើញ​ចុង​សង​ខាង​ចេញ​មក​ពី​ហឹប តែ​ខាង​ក្រៅ​មិន​ឃើញ​ទេ ហើយ​ក៏​នៅ​ទី​នោះ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

10. រីឯ​នៅ​ក្នុង​ហឹប ឥត​មាន​អ្វី​ទេ មាន​តែ​បន្ទះ​ថ្ម​២​ផ្ទាំង​ប៉ុណ្ណោះ ដែល​លោក​ម៉ូសេ​បាន​ដាក់ ពី​កាល​នៅ​ភ្នំ​ហោរែប​នៅ​ឡើយ គឺ​កាល​ព្រះ‌យេហូវ៉ា ទ្រង់​តាំង​សេចក្ដី​សញ្ញា​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​គ្រា​ដែល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។

11. រួច​កាល​ពួក​សង្ឃ​បាន​ចេញ ពី​ទី​បរិសុទ្ធ​មក​វិញ (ដ្បិត​ពួក​សង្ឃ​ទាំង​អស់​ដែល​នៅ​ទី​នោះ បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ​ហើយ គេ​មិន​បាន​ចាំ​ធ្វើ​ការ‌ងារ​តាម​វេន​ទេ

12. ឯ​ពួក​លេវី ជា​ពួក​អ្នក​ចំរៀង​ទាំង​ប៉ុន្មាន គឺ​អេសាភ ហេម៉ាន និង​យេឌូថិន ព្រម​ទាំង​ពួក​កូន​ចៅ និង​ពួក​បង​ប្អូន គេ​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក​ទាំង​អស់​គ្នា ឈរ​នៅ​ខាង​កើត​អាស‌នា កាន់​ឈឹង ពិណ និង​ស៊ុង ហើយ​មាន​ពួក​សង្ឃ​១២០​នាក់ ឈរ​ជា​មួយ​កំពុង​តែ​ផ្លុំ​ត្រែ​ដែរ)

សូមអានជំពូកពេញលេញ ២ របាក្សត្រ 5