គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 33:22-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដូច​ជា​ម៉ាន៉ាសេ ជា​ព្រះ‌បិតា​បាន​ប្រព្រឹត្ត​ដែរ អាំម៉ូន​ទ្រង់​ក៏​ថ្វាយ​យញ្ញ‌បូជា ហើយ​គោរព​ដល់​អស់​ទាំង​រូប​ឆ្លាក់ ដែល​ម៉ាន៉ាសេ ជា​ព្រះ‌បិតា បាន​ធ្វើ

23. ឥត​បន្ទាប​ព្រះ‌ទ័យ​ចុះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​ម៉ាន៉ាសេ ជា​ព្រះ‌បិតា​ទ្រង់​បាន​បន្ទាប​នោះ​ឡើយ គឺ​អាំម៉ូន​នេះ​ទ្រង់​បាន​ប្រព្រឹត្ត​រំលង​កាន់​តែ​ច្រើន​ឡើង

24. ឯ​ពួក​អ្នក​បំរើ​ទ្រង់ គេ​លើក​គ្នា​ធ្វើ​គុត​ទ្រង់ នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់​ទៅ

25. តែ​ពួក​អ្នក​ស្រុក​គេ​សំឡាប់​អស់​អ្នក ដែល​បាន​លើក​គ្នា​ក្បត់​នឹង​ស្តេច​អាំម៉ូន​នោះ​វិញ គេ​លើក​យ៉ូសៀស​ជា​ព្រះ‌រាជ‌បុត្រា តាំង​ឡើង​ជា​ស្តេច​ជំនួស​ព្រះ‌បិតា។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 33