គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 33:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. លុះ​កាល​ម៉ាន៉ាសេ​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​១២​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៥៥​ឆ្នាំ

2. ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ចេញ ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

3. ដ្បិត​ទ្រង់​បាន​ធ្វើ​អស់​ទាំង​ទី​ខ្ពស់​ឡើង​វិញ ដែល​ហេសេគា ជា​ព្រះ‌បិតា​ទ្រង់​បាន​រំលង​ទៅ​នោះ ហើយ​ក៏​ស្អាង​អាស‌នា​ថ្វាយ​ព្រះ‌បាល ព្រម​ទាំង​ធ្វើ​រូប​ព្រះ ហើយ​ថ្វាយ‌បង្គំ​គោរព​ដល់​អស់​ទាំង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ​ផង

4. ទ្រង់​ក៏​ស្អាង​អាស‌នា នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ពី​ទី​នោះ​ថា ឈ្មោះ​អញ​នឹង​នៅ​ក្រុង​យេរូ‌សាឡិម​ជា​ដរាប​ត​ទៅ

5. ទ្រង់​ធ្វើ​អាស‌នា​សំរាប់​គោរព​ដល់​អស់​ទាំង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ ត្រង់​ទីលាន​ទាំង​២​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា

6. ក៏​ធ្វើ​ឲ្យ​បុត្រ​ទ្រង់​ឆ្លង​កាត់​ភ្លើង នៅ​ក្នុង​ច្រក​ភ្នំ​របស់​កូន​ហ៊ីនណំម ក៏​ប្រព្រឹត្ត​នក្ខត្ត‌ឫក្ស អង្គុយ​ធម៌ អាប‌ធ្មប់ ហើយ​រក​គ្រូ​ខាប និង​គ្រូ​គាថា ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ជា​ច្រើន នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ហេតុ​ដែល​បណ្តាល​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ

សូមអានជំពូកពេញលេញ ២ របាក្សត្រ 33