គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 27:6-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ដូច្នេះ យ៉ូថាម​មាន​កំឡាំង​កាន់​តែ​ខ្លាំង​ឡើង ពី​ព្រោះ​ទ្រង់​បាន​រៀប​ផ្លូវ​ទ្រង់​ឲ្យ​ត្រឹម‌ត្រូវ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់

7. រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូថាម និង​អស់​ទាំង​ការ​ចំបាំង​របស់​ទ្រង់ ហើយ​អំពើ​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​រឿង​ពី​ពួក​ស្តេច​អ៊ីស្រា‌អែល និង​យូដា​ហើយ

8. កាល​ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១៦​ឆ្នាំ

9. យ៉ូថាម​ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់ នៅ​ក្នុង​ក្រុង​ដាវីឌ រួច​អ័ហាស ជា​ព្រះ‌រាជ‌បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 27