គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 27:3-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ទ្រង់​ធ្វើ​ទ្វារ​ខាង​លើ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក៏​សង់​កំផែង​អូផែល​ឡើង​ជា​ច្រើន

4. ១​ទៀត​ទ្រង់​សង់​ទី​ក្រុង​ខ្លះ​នៅ​ស្រុក​ភ្នំ​យូដា ហើយ​នៅ​ក្រុង​ព្រៃ ទ្រង់​ក៏​សង់​បន្ទាយ និង​ប៉ម​ផង

5. ទ្រង់​ក៏​ច្បាំង​ឈ្នះ​ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ឆ្នាំ​នោះ​ឯង​ពួក​កូន​ចៅ​អាំម៉ូន​ក៏​ថ្វាយ​ប្រាក់​១០០​ហាប ស្រូវ​ភោជ្ជ‌សាលី​១​ម៉ឺន​រង្វាល់ និង​ស្រូវ​ឱក​១​ម៉ឺន​រង្វាល់​ដល់​ទ្រង់ ដល់​ឆ្នាំ​ទី​២ ហើយ​ទី​៣ គេ​ក៏​ថ្វាយ​ប៉ុណ្ណោះ​ដល់​ទ្រង់​ទៀត

6. ដូច្នេះ យ៉ូថាម​មាន​កំឡាំង​កាន់​តែ​ខ្លាំង​ឡើង ពី​ព្រោះ​ទ្រង់​បាន​រៀប​ផ្លូវ​ទ្រង់​ឲ្យ​ត្រឹម‌ត្រូវ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់

សូមអានជំពូកពេញលេញ ២ របាក្សត្រ 27