គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 18:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​យ៉ូសា‌ផាត ទ្រង់​មាន​ទ្រព្យ‌សម្បត្តិ និង​កិត្តិយស​ជា​បរិបូរ ហើយ​ទ្រង់​ក៏​ភ្ជាប់​ពន្ធ​នឹង​អ័ហាប់

2. លុះ​ក្រោយ​មក​ពីរ​បី​ឆ្នាំ នោះ​ទ្រង់​យាង​ចុះ​ទៅ​ឯ​អ័ហាប់ នៅ​ក្រុង​សា‌ម៉ា‌រី ឯ​អ័ហាប់​ក៏​សំឡាប់​ចៀម និង​គោ​ជា​បរិបូរ ជប់‌លៀង​ទ្រង់ និង​ពួក​អ្នក​ដែល​តាម​ទ្រង់​ទៅ​ផង ក៏​បបួល​ទ្រង់ ឲ្យ​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​រ៉ាម៉ូត-កាឡាត

3. អ័ហាប់​ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ទូល​នឹង​យ៉ូសា‌ផាត ជា​ស្តេច​យូដា​ថា តើ​ទ្រង់​ចង់​ទៅ​ឯ​ក្រុង​រ៉ាម៉ូត-កាឡាត ជា​មួយ​នឹង​ទូល‌បង្គំ​ឬ​ទេ នោះ​ទ្រង់​ទូល​ឆ្លើយ​ថា ទូល‌បង្គំ​ក៏​ដូច​ជា​ទ្រង់ ហើយ​រាស្ត្រ​របស់​ទូល‌បង្គំ ក៏​ដូច​ជា​រាស្ត្រ​របស់​ទ្រង់​ដែរ យើង​រាល់​គ្នា​នឹង​នៅ​ជា​មួយ​នឹង​ទ្រង់ ក្នុង​ចំបាំង​នេះ។

4. តែ​យ៉ូសា‌ផាត​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា សូម​ទ្រង់​ទូល​សួរ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​មុន​សិន

5. ដូច្នេះ ស្តេច​អ៊ីស្រា‌អែល​ក៏​ប្រមូល​ពួក​ហោរា បាន​៤០០​នាក់ មក​សួរ​គេ​ថា តើ​ត្រូវ​ឲ្យ​យើង​ចេញ​ទៅ​ច្បាំង នឹង​ក្រុង​រ៉ាម៉ូត-កាឡាត​ឬ​ឈប់​ខាន គេ​ទូល​ឆ្លើយ​ថា សូម​យាង​ឡើង​ទៅ​ចុះ ដ្បិត​ព្រះ​ទ្រង់​នឹង​ប្រគល់​គេ​មក ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ

6. តែ​យ៉ូសា‌ផាត​សួរ​ថា នៅ​ទី​នេះ​តើ​គ្មាន​ហោរា​ណា​ម្នាក់​របស់​ព្រះ‌យេហូវ៉ា ល្មម​ឲ្យ​យើង​សួរ​ពី​គាត់​ដែរ​ទេ​ឬ​អី

សូមអានជំពូកពេញលេញ ២ របាក្សត្រ 18