គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 15:10-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ដូច្នេះ គេ​ក៏​មូល​គ្នា​មក​ឯ​ក្រុង​យេរូ‌សាឡិម នៅ​ខែ​ជេស្ឋ ឆ្នាំ​ទី​១៥​ក្នុង​រាជ្យ​អេសា

11. ហើយ​នៅ​ថ្ងៃ​នោះ​ឯង គេ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ពី​របឹប​ដែល​បាន​នាំ​យក​មក គឺ​គោ​៧​រយ និង​ចៀម​៧​ពាន់

12. គេ​ក៏​ព្រម‌ព្រៀង​គ្នា និង​តាំង​សេចក្ដី​សញ្ញា ឲ្យ​បាន​ខំ​ប្រឹង​ស្វែង​រក​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ អស់​ពី​ចិត្ត អស់​ពី​ព្រលឹង

13. ហើយ​ថា អ្នក​ណា​ដែល​មិន​ព្រម​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​នឹង​ត្រូវ​សំឡាប់​បង់ ទោះ​តូច ឬ​ធំ ប្រុស ឬ​ស្រី​ក្តី

14. គេ​ក៏​ស្បថ​ដល់​ព្រះ‌យេហូវ៉ា ដោយ​សំឡេង​ដ៏​ខ្លាំង ហើយ​ដោយ​ស្រែក​ហ៊ោ ព្រម​ទាំង​ផ្លុំ​ត្រែ និង​ស្នែង​ផង

15. ពួក​យូដា​ទាំង​អស់​គ្នា​មាន​សេចក្ដី​អំណរ ដោយ​សេចក្ដី​សម្បថ​នោះ ពី​ព្រោះ​គេ​បាន​ស្បថ​ដោយ​ចិត្ត​ស្មោះ ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា ដោយ​ពេញ​បំណង​ចិត្ត ក៏​រក​ទ្រង់​ឃើញ​ផង ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​គេ​បាន​សេចក្ដី​ស្រាក‌ស្រាន្ត នៅ​ព័ទ្ធ​ជុំវិញ។

16. ឯ​នាង​ម្អាកា ជា​ព្រះ‌មាតា​ស្តេច​អេសា ទ្រង់​ក៏​ដក​ពី​ដំណែង​ជា​មាតា​ហ្លួង​ចេញ ដោយ​ព្រោះ​ព្រះ‌នាង​បាន​ធ្វើ​រូប​គួរ​ស្អប់​ខ្ពើម​ទុក​ជា​ព្រះ អេសា​ទ្រង់​ក៏​កាប់​រំលំ​រូប​នោះ​កិន​កំទេច​ជា​ផង់ យក​ទៅ​ដុត​ចោល នៅ​ត្រង់​ជ្រោះ​កេដ្រុន

17. តែ​ឯ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នោះ​មិន​បាន​បំបាត់​ចេញ ពី​ស្រុក​អ៊ីស្រា‌អែល​ទេ ប៉ុន្តែ​អេសា​ទ្រង់​មាន​ព្រះ‌ទ័យ​ស្មោះ‌ត្រង់​អស់​១​ព្រះ‌ជន្ម​ទ្រង់

18. ទ្រង់​ក៏​នាំ​យក​អស់​ទាំង​របស់​ដែល​ព្រះ‌បិតា​ទ្រង់​បាន​ថ្វាយ និង​របស់​ដែល​អង្គ​ទ្រង់​បាន​ថ្វាយ​ផង មក​តម្កល់​ទុក ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ គឺ​ប្រាក់ មាស និង​គ្រឿង​ប្រដាប់​ផ្សេងៗ

19. ត​ពី​នោះ​មក គ្មាន​ចំបាំង​ទៀត​ឡើយ ដរាប​ដល់​ឆ្នាំ​ទី​៣៥​ក្នុង​រាជ្យ​អេសា។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 15