គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 13:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​ឆ្នាំ​ទី​១៨ ក្នុង​រាជ្យ​ស្តេច​យេរ៉ូ‌បោម នោះ​អ័ប៊ីយ៉ា​ចាប់​តាំង​សោយ‌រាជ្យ​ឡើង​លើ​ស្រុក​យូដា

2. ទ្រង់​ក៏​សោយ‌រាជ្យ​៣​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡិម ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​មីកាយ៉ា ជា​បុត្រី​អ៊ូរាល អ្នក​ក្រុង​គីបៀរ អ័ប៊ីយ៉ា និង​យេរ៉ូ‌បោម​ក៏​ច្បាំង​គ្នា​ដែរ

3. ឯ​អ័ប៊ីយ៉ា​ទ្រង់​ចាប់​តាំង​ត​ចំបាំង មាន​ពល‌ទ័ព​សុទ្ធ​តែ​មនុស្ស​ថ្នឹក​ចំបាំង ហើយ​ជ្រើស‌រើស មាន​ចិត្ត​ក្លាហាន​ចំនួន​៤​សែន​នាក់ ហើយ​យេរ៉ូ‌បោម​ក៏​ដំរៀប​ទ័ព​ច្បាំង​នឹង​ទ្រង់ មាន​មនុស្ស​ជ្រើស‌រើស ហើយ​ក្លាហាន​៨​សែន​នាក់

4. ឯ​អ័ប៊ីយ៉ា​ទ្រង់​ឈរ​នៅ​លើ​ភ្នំ​សេម៉ា‌រែម ដែល​នៅ​ស្រុក​ភ្នំ​អេប្រា‌អិម មាន​ព្រះ‌បន្ទូល​ថា ឱ​យេរ៉ូ‌បោម និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​អើយ ចូរ​ស្តាប់​ចុះ

5. គួរ​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​ប្រទាន​អំណាច​លើ​សាសន៍​អ៊ីស្រា‌អែល​ដល់​ដាវីឌ ឲ្យ​សោយ‌រាជ្យ​ជា​ដរាប​ទៅ គឺ​ដល់​ទ្រង់ និង​វង្សា‌នុវង្ស​របស់​ទ្រង់​ត​ទៅ តាម​សេចក្ដី​សញ្ញា​ដែល​តាំង​ដោយ​អំបិល

សូមអានជំពូកពេញលេញ ២ របាក្សត្រ 13