គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 12:4-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ទ្រង់​វាយ​យក​បាន​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ​នៅ​ស្រុក​យូដា ហើយ​ក៏​ឡើង​ទៅ​ត្រឹម​ក្រុង​យេរូ‌សាឡិម​ទៀត

5. គ្រា​នោះ ហោរា​សេម៉ាយ៉ា ក៏​មក​ឯ​រេហូ‌បោម និង​ពួក​មេ​សាសន៍​យូដា ដែល​បាន​មូល​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម ដោយ​ព្រោះ​ស៊ីសាក លោក​មាន​វាចា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​អញ ហេតុ​នោះ​បាន​ជា​អញ​ទុក​ឯង​រាល់​គ្នា​ចោល នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស៊ីសាក

6. ដូច្នេះ ពួក​មេ​នៃ​សាសន៍​អ៊ីស្រា‌អែល និង​ស្តេច ក៏​បន្ទាប​ខ្លួន​ចុះ​ពោល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​សុចរិត

7. រួច​កាល​ព្រះ‌យេហូវ៉ា​ទ្រង់​ឃើញ​ថា គេ​បន្ទាប​ខ្លួន​ដូច្នោះ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​សេម៉ាយ៉ា​ថា គេ​បាន​បន្ទាប​ខ្លួន​ហើយ ដូច្នេះ អញ​នឹង​មិន​បំផ្លាញ​គេ​ទេ តែ​បន្តិច​ទៀត​អញ​នឹង​ប្រោស​ឲ្យ​គេ​រួច ហើយ​អញ​មិន​ចាក់​សេចក្ដី​ក្រោធ​របស់​អញ ទៅ​លើ​ក្រុង​យេរូ‌សាឡិម ដោយ‌សារ​ដៃ​ស៊ីសាក​ឡើយ

សូមអានជំពូកពេញលេញ ២ របាក្សត្រ 12