គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 10:15-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ស្តេច​ទ្រង់​មិន​ព្រម​ស្តាប់​តាម​បណ្តា‌ជន​ទេ ដ្បិត​ការ​នោះ​កើត​មក​អំពី​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​សំរេច​តាម​សេចក្ដី​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​យេរ៉ូ‌បោម ជា​កូន​នេបាត ដោយ‌សារ​អ័ហ៊ីយ៉ា ជា​អ្នក​ស្រុក​ស៊ីឡូរ។

16. លុះ​កាល​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​បាន​ឃើញ​ថា ស្តេច​មិន​ព្រម​ស្តាប់​តាម​គេ​ដូច្នោះ នោះ​គេ​ទូល​តប​ថា តើ​យើង​រាល់​គ្នា​មាន​ចំណែក​អ្វី​ខាង​ដាវីឌ យើង​ក៏​គ្មាន​មរដក​ជា​មួយ​នឹង​កូន​ចៅ​អ៊ីសាយ​ដែរ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​យើង​វិល​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ​ទៅ ឥឡូវ​នេះ ដាវីឌ​អើយ ចូរ​មើល​ព្រះ‌វង្ស​របស់​ខ្លួន​ឯង​ចុះ ដូច្នេះ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​គេ​វិញ​ទៅ

17. តែ​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​របស់​ពួក​យូដា​នោះ​រេហូ‌បោម​បាន​សោយ‌រាជ្យ​លើ​គេ​វិញ

18. រួច​មក​ស្តេច​រេហូ‌បោម ទ្រង់​ចាត់​អ័ដូរ៉ាម ដែល​ត្រួត​លើ​ពួក​កំណែន​ឲ្យ​ទៅ តែ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គេ​ចោល​លោក​នឹង​ថ្ម​សំឡាប់​ទៅ ដូច្នេះ ស្តេច​រេហូ‌បោម​ក៏​ប្រញាប់‌ប្រញាល់​នឹង​ឡើង​ព្រះ‌រាជ‌រថ រត់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម

19. គឺ​យ៉ាង​នោះ ដែល​ពួក​អ៊ីស្រា‌អែល​បាន​បះ‌បោរ​នឹង​រាជ​វង្ស​នៃ​ដាវីឌ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 10